រុស្ស៊ី៖ ការតាំងពិព័រណ៍គ្រឿងយុទ្ធោបករណ៍បានបើកកាលពីថ្ងៃសុក្រ នៅអាកាសយានដ្ឋានយោធាក្នុងទីក្រុង Novosibirsk ជាផ្នែកមួយនៃវេទិការុស្សីឆ្នាំ២០២២។
ការតាំងពិព័រណ៍ប្រចាំឆ្នាំគឺខុសប្លែកពីព្រឹត្តិការណ៍មុនៗ ស្របពេលបរិក្ខាផ្សេងទៀតដែលប្រទេសនេះបង្ហាញ ជាយុទ្ធោបករណ៍កំពុងត្រូវបានប្រើប្រាស់បច្ចុប្បន្ន ក្នុងប្រតិបត្តិការសឹកពិសេសនៅអ៊ុយក្រែន។ អ្នកចូលទស្សនាត្រូវបានបង្ហាញឲ្យស្គាល់រថយន្តប្រយុទ្ធទំនើបៗ របស់អង្គភាពការពារដែនអាកាស កងកម្លាំងទ័ពអាកាស និងកងកម្លាំងទ័ពជើងគោករបស់សហព័ន្ធរុស្ស៊ី។
យានយន្តប្រយុទ្ធជាង ៥០គ្រឿងត្រូវបានដាក់តាំងបង្ហាញរួមមានទាំងឧទ្ធម្ភាគចក្រ Mi-24, មីស៊ីលប្រឆាំងយន្តហោះនិងកាំភ្លើងធំស្វ័យកម្ម Pantsir-S1 និងប្រព័ន្ធមីស៊ីល S-400។ ពិព័រណ៍នេះចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា។ វេទិកាកងទ័ពគឺជាការតាំងបង្ហាញធំបំផុតនៃគ្រឿងយុទ្ធោបករណ៍ ដែលកំពុងដំណើរការនៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ២០១៥ ដោយការតាំងពិព័រណ៍នៅតាមទីក្រុងធំៗនៅទូទាំងប្រទេស៕
អត្ថបទ៖ ប៊ុនថន