ទីទួលសុវត្ថិភាពចំនួន៩ សាងសង់រួចរាល់សម្រាប់ជម្លៀសពលរដ្ឋពីទឹកជំនន់

2022/08/20 07:41:39 pm        799

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមពេលនេះ បានសាងសង់រួចរាល់ទីសុវត្ថិភាពជាច្រើន សម្រាប់ជម្លៀសប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់។ ទីទួលសុវត្ថិភាពដែលសាងសាង់រួចរាល់នេះ គឺមានទាំងលក្ខណៈស្តង់ដារ និងមិនទាន់ស្តង់ដារ។

បច្ចុប្បន្នទឹកជំនន់គឺបានវាយប្រហារលើបណ្ដាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា។ ទោះពុំទាន់មានការជន់លិចបំផ្លិចបំផ្លាញខ្លាំងក្លាយ៉ាងណាក្ដី គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ ក៏បានត្រៀមខ្លួនរួចរាល់ក្នុងការជួយសង្គ្រោះ ជម្លៀសប្រជាពលរដ្ឋផងដែរ។

ការត្រៀមជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព គឺគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការ​ជាមួយដៃគូ បានសាងសង់រួចរាល់ ទីទួលសុវត្ថិភាពចំនួន ៩ទីតាំង ក្នុងនោះគឺមាន ៥ទីតាំង​ក្នុងខេត្តកំពង់ធំ ២ទីតាំងក្នុងខេត្តកំពង់ឆ្នាំង និង២ទីតាំងក្នុងខេត្ត ពោធិ៍សាត់។ នេះជាការលើកឡើងរបស់ លោក សុទ្ធ គឹមកុលមុនី ទីប្រឹក្សាគណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រង​គ្រោះមហន្តរាយ។

ទន្ទឹមនឹងមានការសាងសង់ទីទួលសុវត្ថិភាពមួយចំនួនរួចរាល់ ទីប្រឹក្សាគណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បន្តថា ចំនួននេះគឺមិនទាន់គ្រប់គ្រាន់នោះទេ។ ជាក់ស្ដែង​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយ ​ក៏មានផែនការសាងសង់បន្ថែម នៅតាម​ទីខេត្តដែលប្រឈមផងដែរ។ ក្នុងនោះមានដូចជាខេត្ត បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យជាដើម។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមកងកម្លាំងចំនួន ១៦កង ស្មើនឹង​ចំនួនជិត ២០០០នាក់ ដើម្បីចុះអន្តរាគមភ្លាមៗផងដែរ។ កងកម្លាំងចំនួន១៦កងនេះ គឺសុទ្ធតែទទួលបានការហ្វឹកហាត់និងបំពាក់សម្ភារគ្រប់គ្រាន់ក្នុងការសង្រ្គោះ។

បច្ចុប្បន្នទោះមានការជន់លិចតាមបណ្ដាខេត្តមួយចំនួនក្ដី ក៏ពុំទាន់មានការបញ្ជូនកងកម្លាំងពិសេស​របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយ​ ចុះទៅអន្តរាគមជួយនោះទេ ព្រោះកង​កម្លាំងតាមបណ្ដាខេត្តទាំងនោះ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយ។

បញ្ហាអាកាសធាតុនៅកម្ពុជា គឺបន្តមានភ្លៀងធ្លាក់ជាប្រចាំ។ នេះបើយោងតាម ក្រសួងធនធានទឹក​និងឧតុនិយម។

ក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែសីហា គឺមានភ្លៀងបន្តធ្លាក់ ដែលអាចបង្កឱ្យ​បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប មានជំនន់ទឹកភ្លៀង ដូចជាខេត្ត ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ឧត្តរមានជ័យ។ ចំពោះតំបន់ទំនាបកណ្ដាល ដែលអាចមានការ​ប្រឈម​ជំនន់ទឹកភ្លៀង គឺខេត្តកំពង់ធំ៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm