មីយ៉ាន់ម៉ា៖ មេដឹកនាំយោធាសហភាពមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃសុក្រថា របបយោធាបើកទ្វារចំពោះការចរចាជាមួយមេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី អ៊ុង សានស៊ូជី ដើម្បីបញ្ចប់វិបត្តិដែលបង្កឡើងដោយរដ្ឋប្រហារ បន្ទាប់ពីការកាត់ទោសលោកស្រីនៅក្នុងតុលាការ ដែលគ្រប់គ្រងដោយរបបយោធាបានបញ្ចប់។

លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៧ឆ្នាំត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានផ្តួលរំលំក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំមុន ដែលបានធ្វើឱ្យប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះធ្លាក់ចូលក្នុងភាពវឹកវរ។ មេបញ្ជាការយោធាលោក Min Aung Hlaing បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីដំណើរការផ្លូវច្បាប់លើលោកស្រីយោងទៅតាមច្បាប់ត្រូវបានបញ្ចប់ យើងនឹងពិចារណាការចរចាដោយផ្អែកលើការឆ្លើយតបរបស់លោកស្រី ស៊ូជី៕
អត្ថបទ៖ ប៊ុនថន