គុន​ខ្មែរ​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ក្រោយ​ឈ្នះ​មេដាយមាស ៧គ្រឿង​នៃ​ព្រឹត្តិការណ៍ Grand Slam Tournament នៅ​ម៉ាឡេស៊ី​

2022/08/22 05:15:40 pm        658

​គុនខ្មែរ៖ ក្រុមកីឡា​ប្រដាល់​គុន​ខ្មែរ​ជម្រើសជាតិ​កម្ពុជា បាន​ត្រឡប់មក​មាតុភូមិ​វិញ​ហើយកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោយ​សម្រេច​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ក្នុង​ព្រឹត្តិការណ៍​កីឡាប្រដាល់​អន្ដរជាតិ IFMA Grand Slam tournament 2022 នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល ក្រោយ​អ្នកលេង​គុន​ខ្មែរដណ្ដើមបាន​មេដាយមាស ៧គ្រឿង, ខ្សែក្រវាត់ ២ និង​ពាន ១ ពី​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះ។

​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ប្រតិភូ និង​ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​នេះ គេ​ឃើញ​មាន​ថ្នាក់ដឹកនាំ​ជាច្រើន អញ្ជើញ​ទទួល​ស្វាគមន៍ដូចជា​ឯកឧត្តម សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​, ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ឯក​ឩ​ត្ត​ម វ៉ា ស៊ិន​ភី​រម្យ ទីប្រឹក្សារ​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ព្រមទាំង​មន្ដ្រី​ថ្នាក់ដឹកនាំ​កីឡា និង​អ្នកគាំទ្រ​ជាច្រើន​ទៀត។​ ​ឯកឧត្តម តែម ម៉ឺន បាន​សម្ដែង​ការអបអរសាទរ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​សមិទ្ធផល​ក្នុង​បេសកកម្ម​លើក​នេះ ដោយ​ឯកឧត្តម​បានចាត់ទុក​ជោគជ័យ​នេះគឺជា​សញ្ញាណ​វិជ្ជមាន ក្នុង​ផែនការ​យុទ្ធសាស្ដ្រ ក៏ដូចជា​ការត្រៀម​លក្ខណៈ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ហើយ​សហព័ន្ធនឹង​បន្ដ​រៀបចំ និង​ចូលរួម​ការប្រកួត​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​គុន​ខ្មែរ​ឲ្យ​កាន់តែខ្លាំង មុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​មកដល់។​

​ដោយឡែក​ឯកឧត្តម ហេង សុខឃ​ន អគ្គលេខាធិការ​សហព័ន្ធ ដែល​បាន​ចូលរួម​ផ្ទាល់ក្នុង​ព្រឹត្តិការណ៍​នេះ បានបង្ហាញ​នូវ​មោទនភាពចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​-​កីឡាការិនី​គុន​ខ្មែររហូត​សម្រេចបាន​ជោគជ័យ​លើសពី​ការរំពឹង ពិសេស​បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ចំពោះ​ភាពខ្លាំង​របស់​កីឡាករ​គុន​ខ្មែរ និង​បានធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែច្បាស់​ពី​ក្បាច់គុន​បុរាណ​ខ្មែរ រហូត​មានការ​ចាប់អារម្មណ៍ និង​ស្នើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​កីឡាករ ក៏ដូចជា​ការប្រកួតរវាង​កម្ពុជា និង​បណ្ដា​ប្រទេស​ចូលរួម​ទៀតផង។​​ ​សូមបញ្ជាក់ថា អ្នកលេង​គុន​ខ្មែរដែល​ដណ្ដើមបាន​មេដាយមាស​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះ រួមមាន​កីឡាករ ឈឿង ល្វៃ​, ខាំ ខ្លា​នាង​, ភួង ឡាំង​កូ​ស៊ិន​, រិ​ន ដេវីត​, ស៊ន រ៉ា​គីម និង​កីឡាករ ផុន ពិសិដ្ឋ ដែល​ធ្វើ​ឲ្យ​កម្ពុជាឈរ​ចំណាត់ថ្នាក់​លេខ​១ ដែល​ដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿង រួមជាមួយ​ខ្សែក្រវាត់ ២ និង​ពាន ១។ ក្នុងនោះ​កីឡាករ រិ​ន ដេវីត ក៏​ទទួលបាន​ឱកាស​ចូលរួម​ប្រកួត​ខ្សែក្រវាត់ អម​ប្រាក់រង្វាន់ ១​ម៉ឺន​ដុល្លារនា​ចុងឆ្នាំ​២០២២ នេះ បន្ទាប់ពី​ប្រកួត​ឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ីក្នុង​ព្រឹត្តិការណ៍ IFMA Grand Slam tournament 2022 នេះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        290
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm