កីឡាករ​អៀក​ឡង់ Sam Bennett ឈ្នះ​ពីរ​ដំណាក់កាល​ជាប់​គ្នា​នៅ Vuelta a Espana

2022/08/22 05:50:24 pm        51

​ប្រណាំង​កង់៖ ​កីឡាករ​​មកពី​សាធារណរដ្ឋ​អៀក​ឡង់ Sam Bennett បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី៣ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់ Grand Tour, Vuelta a Espana ដែលជា​ជ័យ​ជំនះ​ពីរ​ដំណាក់កាល​ជាប់​គ្នា​។

​​ដំណាក់កាល​ទី៣ មាន​ចំងាយ​ផ្លូវ ១៩៣.២គីឡូម៉ែត្រដែល​ការប្រកួត​ស្ថិតនៅលើ​ទឹកដី​ហូ​ឡង់​នៅឡើយ​នោះ កីឡាកររបស់​ក្រុម​ប្រណាំង Bora-Hansgrohe រូបនេះ​បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ម៉ោង ៥នាទី ៥៣វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​ពីររូប​ស្ថិតក្នុង​ថេរវេលា​ដូចគ្នា​រួមមានកីឡាករ​ដា​ណឹ​ម៉ាក Mads Pedersen របស់​ក្រុម Trek-Segafredo និង​លេខ៣ កីឡាករ​អង់គ្លេស Daniel McLay របស់​ក្រុម Arkea-Samsic​។

​​យ៉ាងណាក្តី​ជ័យជំនះ​របស់ Sam Bennett មិនបាន​រំខាន​ការនាំ​មុខ​រួម​របស់​កីឡាករ​អ៊ីតាលី Edoardo Affini ឡើយ​ដោយ​កីឡាករ​របស់​ក្រុម Jumbo-Visma រូបនេះ​បន្ត​នាំមុខ​ក្នុង​ថេរវេលា ៨ម៉ោង ២០នាទី ៧វិនាទី តាម​ពីក្រោយ កីឡាករ​ហូ​ឡង់ Sam Oomen និង​អ្នកការពារ​តំណែង​ជើងឯក Primoz Roglic​។ ​​សំរាប់​ដំណាក់កាល​ទី៤ Vuelta a Espana នឹងធ្វើ​ដំណើរ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​វិញ​លើ​ចំងាយ​ផ្លូវ ១៥៣.៥គីឡូម៉ែត្រ​នៅ​ថ្ងៃស្អែក ខណៈ​ថ្ងៃនេះ​មិនមាន​ការប្រកួត​ឡើយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm