បំណាក់​ដី និងទឹកជំនន់​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៤០​នាក់​ស្លាប់​នៅ​ឥណ្ឌា

2022/08/22 09:30:05 pm        710

​ឥណ្ឌា៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​យ៉ាងហោចណាស់ ៤០​នាក់​បាន​ស្លាប់ និង​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​ដោយ​ទឹកជំនន់​ភ្លាមៗ​បង្កឡើង​ដោយ​ភ្លៀង​មូសុង​ខ្លាំង​ នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងទៅនេះ​។​

​ការចេញផ្សាយ​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា បំណាក់​ដី និង​ទឹកជំនន់​នៅក្នុង​តំបន់ភ្នំ​ហិ​ម៉ាឡៃនៃ​រដ្ឋ Himachal Pradesh ក្នុង​រយៈពេល​បី​ថ្ងៃ​ចុង​ក្រោយនេះ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៣៦​នាក់​ស្លាប់​។ ​នៅក្នុង​រដ្ឋ Uttarakhand ដែល​នៅ​ជិតខាង​នោះ ព្យុះភ្លៀង​ខ្លាំង​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​សៅរ៍​បានបណ្តាលឱ្យ​មនុស្ស ៤នាក់​ស្លាប់ និង ១៣​នាក់​បាត់​ខ្លួន ខណៈ​ទឹកទន្លេ​បាន​បាក់​ច្រាំង និង​បាន​បំផ្លាញ​លំនៅឋាន​មួយចំនួន​។ មនុស្ស​រាប់រយ​នាក់​បាន​ស្វែងរក​ទីជម្រក​ក្នុង​ជំរុំ​សង្គ្រោះ បន្ទាប់ពី​ត្រូវបាន​ជម្លៀស​ចេញពី​លំនៅឋាន​ដែល​ជន់​លិច​។​

​គ្រោះមហន្តរាយ​ដែល​បណ្តាលមកពី​បំណាក់​ដី និង​ទឹកជំនន់​គឺជា​រឿង​ធម្មតា​នៅ​ភាគ​ខាងជើង​តំបន់ភ្នំ​ហិ​ម៉ាឡៃរបស់​ប្រទេស​ឥណ្ឌា​ ក្នុងអំឡុង​រដូវ​ខ្យល់មូសុង​ខែមិថុនា​ដល់​ខែកញ្ញា​។ អ្នកវិទ្យាសាស្ត្រ​និយាយថា មហន្តរាយ​កាន់តែ​កើតមាន​ញឹកញាប់ដោយសារ​ការឡើង​កំដៅ​ផែនដី​ ដែល​រួមចំណែក​ដល់​ការ​រលាយ​ផ្ទាំង​ទឹកកក​នៅ​ទីនោះ​។ កាលពី​ឆ្នាំមុន ទឹកជំនន់​បណ្តាល​ឲ្យ​មនុស្ស​ជិត ២០០​នាក់ស្លាប់ ​និង​បាន​ជន់​លិច​លំនៅឋាន​ច្រើន​ខ្នង​នៅក្នុង​រដ្ឋ Uttarakhand​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm