រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីបានប្រើប្រាស់ប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ចំនួន ៣លើកនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីវាយប្រហារគោលដៅសំខាន់ៗ។
លោក Shoigu បាននិយាយថា វាត្រូវបានប្រើប្រាស់ដោយទាហារុស្ស៊ី ៣លើកក្នុងអំឡុងប្រតិបត្តិការសឹកពិសេសនៅអ៊ុយក្រែន ហើយការប្រើប្រាស់ ៣លើកនេះបានបង្ហាញពីលក្ខណៈដ៏អស្ចារ្យរបស់វា។ រុស្ស៊ីអះអាងថា ប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង ១០ដងមានរយៈចម្ងាយ ២,០០០គីឡូម៉ែត្រ ហើយអាចធ្វើសមយុទ្ធក្នុងអំឡុងពេលហោះ ដើម្បីគេចពីការចាប់ដោយរ៉ាដា និងប្រព័ន្ធការពារដែនអាកាស។ មីស៊ីល Kinzhal ត្រូវបានបង្ហាញដោយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងឆ្នាំ2018 រួមជាមួយអាវុធជាច្រើនប្រភេទ ដែលមានបំណងដាក់រុស្ស៊ីជាមួយគូប្រជែងភូមិសាស្ត្រនយោបាយរបស់ខ្លួនគឺសហរដ្ឋអាមេរិក។
យោធារុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ឃ្លាំងផ្ទុកគ្រាប់រំសេវមួយកន្លែងក្នុងប្រទេសអ៊ុយក្រែន ដែលរក្សាទុកមីស៊ីលសម្រាប់ប្រព័ន្ធកាំភ្លើងធំបាញ់រ៉ុក្កែតចល័តសមត្ថភាពខ្ពស់របស់សហរដ្ឋអាមេរិក (HIMARS) ប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែនត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានអះអាងថា ឃ្លាំងអាវុធនេះស្ថិតនៅក្នុងភូមិ Maiorske ទីក្រុងកំពង់ផែ Odesa ហើយវាត្រូវបានវាយប្រហារដោយមីស៊ីល Kalibr រយៈចម្ងាយឆ្ងាយស៊ីបគោលដៅជាក់លាក់៕
អត្ថបទ៖ ប៊ុនថន