Sadio Mane រកបាន​ពីរ​គ្រាប់​ ខណៈ Bayern Munich បំបាក់​ម្ចាស់ផ្ទះ Bochum ៧-០

2022/08/22 10:00:08 pm        62

​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក Bundesliga អាល្លឺម៉ង់ Bayern Munich បានធ្វើ​ដំណើរ​ទៅយក​បី​ពិន្ទុ​ពី​ក្រុម​ម្ចាស់ផ្ទះ Vfl Bochum មិន​លំបាក​ក្រោយ​យកឈ្នះ​ដោយ​លទ្ធផល​ធំធេង ៧-០​។

​​អតីត​ខ្សែបម្រើ Manchester City, Leroy Sane បើក​ការ​នាំមុខ​តាំងពី​នាទី​ទី៤ មុន​ពេលដែល​កីឡាករ​ចំនូល​ថ្មី​ផ្ទេរ​ពី Juventus, Matthijs De Ligt បន្ថែម​គ្រាប់​ទី​ពីរ និង Kingsley Coman រកបាន​គ្រាប់​នាំមុខ ៣-០ នៅ​នាទី​ទី៣៣​។ ​ខ្សែប្រយុទ្ធ​សេ​ណេ​ហ្កា​ល់ Sadio Mane ដែល​ចាក​ចេញពី Liverpool មក​ជំនួស Robert Lewandowski នោះក៏​រកបាន​គ្រាប់​នាំមុខ ៤-០ នៅ​នាទី​ទី៤២ ខណៈ​គ្រាប់​ទី​ពីរ​របស់គេ​កើតឡើង​នៅ​វគ្គ​ទី២ នាទី​ទី៦០ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​។ ​មិនទាន់​អស់​ទេ​ម្ចាស់ផ្ទះ Bochum ក៏បាន​កាដូ​មួយ​គ្រាប់​ទៀត​ឱ្យ Bayern Munich មុនពេល​ដែល Serge Gnabry បង្ហើយ​គ្រាប់​ចុងក្រោយ​ឱ្យ Bayern Munich យកឈ្នះ​ម្ចាស់ផ្ទះ Bochum ៧-០​។

​​គិត​ត្រឹម​សប្តាហ៍​ទី៣ នេះ Bayern Munich បាន​ស៊ុត​បញ្ចូល​ទី​សរុប ១៥គ្រាប់​ហើយ​បើទោះបីជា​ខ្សែប្រយុទ្ធ​កំពូល Robert Lewandowski បាន​ចាកចេញ​ក៏ដោយ​។ ​Bayern Munich នៅពេលនេះ​មាន ៩ពិន្ទុ​ពេញ​ក្នុង​ដៃតាម​ពីក្រោយ​ដោយ Borussia Moenchengladbach មាន ៧ពិន្ទុ​រួមជាមួយ Mainz និង Union Berlin៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm