មន្ទីរពេទ្យព្រះអង្គឌួង បើកយុទ្ធនាការលាងសំអាតដៃ ដើម្បីសង្គ្រោះជីវិត និងបង្ការការចម្លងរោគផ្សេងៗ

2022/08/22 11:22:26 pm        53

ភ្នំពេញ ៖ មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយអង្គការកយកា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការលាងសំអាតដៃ គឺសង្រ្គោះជីវិតជូនដល់បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ដែលមកទទួលសេវាពិគ្រោះ ជំងឺ នៅមន្ទីរពេទ្យ ដើម្បីឱ្យពួកគាត់បានយល់ដឹងពីរបៀបលាងដៃឱ្យបានត្រឹមត្រូវកាត់បន្ថយការចម្លងជំងឺឆ្លងផ្សេងៗពិសេសជំងឺកូវីដ-១៩។

លោកសាស្ត្រាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា នេះគឺជាលើកដំបូងហើយដែលមន្ទីរពេទ្យព្រះអង្គឌួង បានបើកយុទ្ធនាការនេះឡើង ដើម្បីបង្ហាញពីរបៀបលាងដៃឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតដល់គ្រូពេទ្យ និងប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យសំដៅការការពារការចម្លងរោគ និងការឆ្លងរោគផ្សេងៗ។ យុទ្ធនាការនេះ បានផ្សាភ្ជាប់ទៅ នឹងសិក្ខាសាលាដល់គិលានុប្បដ្ឋាក ដែលអង្គការកយកា បានរៀបចំកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២កន្លងទៅ ហើយដោយនៅក្នុងសិក្ខាសាលានោះក៏មានប្រធានបទពីការលាងដៃនេះដែរ។ ការបង្ហាត់បង្រៀនដល់ប្រជាពលរដ្ឋដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួង បានយល់ដឹងពីរបៀបលាងដៃឱ្យបានត្រឹមត្រូវនេះ គឺដើម្បីឱ្យពួកគាត់ជួយផ្សព្វផ្សាយ និងបង្រៀនបន្តដល់សាច់ញាតិក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាបន្តទៀតដើម្បីការពារពីជំងឺឆ្លងផ្សេងៗពិសេសជំងឺកូវីដ-១៩។

លោកសាស្ត្រាចារ្យ រង លូ លីឃាង បានបញ្ជាក់ថា ការធ្វើអនាម័យដូចជា រស់នៅស្អាត និងផឹកស្អាតពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ជៀស ការចម្លងជំងឺឆ្លង ផ្សេងៗ ពិសេសជំងឺឆ្លង

ថ្មីៗដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ដូចជា៖ ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀត។

យើងដឹងហើយថា គ្រូពេទ្យយើងទាំងអស់គ្នា ក៏ដូចជាបុគ្គលិកមន្ត្រីរាជការបានដឹងពីរបៀបលាងសំអាតដៃដើម្បីការពារជំងឺឆ្លងផ្សេងៗ ដែលឆ្លងតាមរយៈការប៉ះពាល់ដៃនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយទន្ទឹមនឹងមានក្រមសីលធម៌ និងមានវិន័យច្បាស់លាស់ ក៏យើងត្រូវលាងសំអាតខ្លួនប្រាណយើងឱ្យបានស្អាតដែរ ហើយគ្រូពេទ្យបានដឹងពីរៀបលាងហើយ តែនេះជាការរំលឹកហើយរំលឹកទៀត ដើម្បីឱ្យពួកគាត់អនុវត្តឱ្យបានខ្ជាប់ខ្ជួននិងរៀនហើយរៀនទៀតនិងអនុវត្តឥតឈប់ឈរ។ ក្រៅពីយុទ្ធនាការលាងសំអាតដៃនេះ មន្ទីរពេទ្យនឹងធ្វើយុទ្ធនាការផ្សេងៗទៀតដូចជាការលាងដៃនៅក្នុងបន្ទប់វះកាត់ឱ្យបានត្រឹមត្រូវ ពិសេសលាងនៅតាមបន្ទប់វះកាត់ ដែលមានរបៀបលាងផ្សេងទៀត ដើម្បីការពារការចម្លងរោគ។

លោកស្រី គីម ជីនហា (Kim Jin hua) ប្រធានផ្នែកគ្រប់គ្រងបង្ការរោគនៃមន្ទីរពេទ្យ ស៊ុង ចុងយ៉ាង នៃ សាធារណរដ្ឋ កូរ៉េ បានមានប្រសាសន៍ថា ការចូលរួមជួយគាំទ្រដល់យុទ្ធនាការអនាម័យដៃជាមួយពេទ្យព្រះអង្គឌួងនេះ ដោយសារការធ្វើអនាម័យដៃនេះវាជាចំណុចសំខាន់ណាស់ ក្នុងការ លើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួង។ ម្យ៉ាងទៀតអង្គការ កយកា តែងតែសហការនិងជួយដល់មន្ទីរពេទ្យអង្គឌួងជារៀងរហូតមក ដែលធ្វើឱ្យមន្ទីរពេទ្យនេះមានការរីកចំរើន និងមានពលរដ្ឋមកទទួលសេវាកាន់តែច្រើនឡើងៗជាលំដាប់។

លោក ហុងបញ្ញា ប្រធានក្រុមការងារអប់រំការទប់ស្កាត់បង្ការចម្លងរោគ នៃមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា ដើម្បីកាត់បន្ថយនៃការឆ្លងជំងឺផ្សេងៗយើងត្រូវលាងដៃឱ្យបានត្រឹមត្រូវដែលមានចំនួន៦ដំណាក់កាល ដើម្បីលុបបំបាត់មេរោគដែលទំនៅលើដៃរបស់យើងម្នាក់ៗ ពោលគឺយើងត្រូវលាងដៃនៅពេលមុនឬក្រោយពេលបរិភោគអាហារ ឬមុន និងក្រោយចូលបន្ទប់ទឹក៕ អត្ថបទ ៖ រដ្ឋា

 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm