
ភ្នំពេញ៖ សមាសភាព គ.ជ.ប កន្លងមក និងបច្ចុប្បន្ន ត្រូវបានរៀបចំឡើងតាមបញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ចេញនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ស្ដីពី ជំនួបរវាង គ.ជ.ប ជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ប្រភពដដែលក៏បានឱ្យដឹងដែរ ក្នុងជំនួបរវាងឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាមួយនឹងលោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃនេះ ឯកឧត្ដ ម ប្រាជ្ញ ចន្ទ ក៏បានលើកឡើងអំពីនីតិវិធីនៅក្នុងការរាប់សន្លឹកឆ្នោត បរិយាកាស និងសណ្ដាប់ធ្នាប់នៅមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត ផងដែរ។
ក្នុងជំនួបនេះដែរ ឯកឧត្ដម ប្រាជ្ញ ចន្ទ ក៏បានលើកឡើងអំពីការវាយតម្លៃរបស់លោក Stephen Solarz អតីតព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ដែលបានលើកឡើងថា ដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីកន្លងមក គឺជា«អច្ឆរិយៈនៃដងទន្លេមេគង្គ» ហើយការបោះឆ្នោតលើកក្រោយៗទៀត ត្រូវបានវាយតម្លៃជាទូ ទៅថា មានភាពប្រសើរជាងការបោះឆ្នោតមុនៗ ទាំងទិដ្ឋភាពច្បាប់ ទាំងទិដ្ឋភាពបច្ចេកទេស។
សូមបញ្ជាក់ផងដែរថា ក្នុងជំនួបនេះ លោក វិទិត មុនតាប៊ន បានស្នើសុំ គ.ជ.ប បញ្ជាក់អំពី ការបោះឆ្នោ តជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានមេរៀនពិសោធន៍អ្វីខ្លះ? តើ គ.ជ.ប បា នទទួល និងដោះស្រាយពាក្យបណ្ដឹងបោះឆ្នោតបែបណា? សមាសភាព គ.ជ.ប, គណៈកម្មការការិយា ល័យបោះឆ្នោត និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតជាដើម៕ អត្ថបទ៖ គង់ ឌិន


