ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប

2022/08/23 04:36:49 pm        878

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី៖

- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលជាវិស័យអទិភាព ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេស ពង្រឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បណ្តុះ​បណ្តាលតាមគន្លងថ្មី ក្នុងពេលវិបត្តិ នៃជំងឺកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មិនត្រឹម​តែ​ជា​ក្រុម​ជួរ​មុខ​រួម​មាន៖ ក្រុមគ្រូពេទ្យ និងផ្នែកផ្សេងៗឡើយ ការរួមគ្នាទៅទទួលយកវ៉ាក់សាំងកូវីដ-១៩ និង​ការ​ប្រឹងប្រែង​គោរពវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ក៏ត្រូវរាប់​បញ្ចូល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងកូវីដ-១៩ផងដែរ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទោះមិនទាំងស្រុងក៏ដោយ តែ​យើង​អាច​គ្រប់គ្រង​បានក្នុងកម្រិតមួយយ៉ាងគាប់ប្រសើរ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនមានករណីស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ រយៈពេលជាង៤ខែមកហើយ រាប់តាំងពីខែមេសា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។

- សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យគិតគូរដល់សុខុមាលភាពប្រជាជន និងសុខភាពសាធារណៈ ជាអទិភាពខ្ពស់បំផុត ដោយប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹង​កិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងពេលវិបត្តិកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងឡើយ ដោយ​កម្ពុជា​ត្រូវ​បន្ត​យកចិត្តទុកដាក់ខ្ពស់ លើករណីនេះជាចាំបាច់ ដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្នខ្ពស់ ជា​ពិសេសការបន្ត និងពន្លឿនដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនគ្រប់រូប។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការបានផ្តល់គុណតម្លៃខ្ពស់បំផុត លើការងារចាក់វ៉ាក់សាំង ដើម្បីលុបបំបាត់ជំងឺកូវីដ-១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីអតីតកាលដ៏លំបាក នៃការចាប់ផ្តើមវិស័យអប់រំ សិក្សា​ធិការជាថ្មី ក្រោយរំដោះរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៩ ដែលកាលណោះ គ្រូ ឬសាស្រ្តាចារ្យ មានកម្រិត​ចំណេះដឹ​ង​លើ​សសិស្ស​តែ​បន្តិច​បន្តួ​ច​ប៉ុណ្ណោះ (អ្នក​ចេះ​ច្រើន​បង្រៀន​អ្នក​ចេះតិច, អ្នកចេះតិចបង្រៀនអ្នកមិនចេះ) ហើយស្ថានភាពនេះ បានប្រែប្រួលជាបន្តបន្ទាប់ តាម​រយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បាន​ពង្រាយសាលារៀនទៅគ្រប់និគមន៍ តាមល្បាយនៃការរស់​នៅ​របស់ប្រជាពលរដ្ឋ ចាប់​តាំង​ពី​កម្រិត​បឋម អនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យ។ សម្តេចបញ្ជាក់ថា «ពីមុន​មនុស្ស​រត់​រក​​សាលា តែពេលនេះសាលារត់រកមនុស្សវិញ»។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខនេះ មន្ត្រីរាជការស៊ីវិល កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទ និងនិវត្តជន សុទ្ធតែទទួលបានការដំឡើងប្រាក់បៀវត្សរ៍ទាំងអស់ ដើម្បីជំរុញ និងបង្កើនល្បឿន នៃកម្រិតជីវភាពរបស់ពួកគាត់។

-សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យសិស្ស, និស្សិត ប្រឹងប្រែងរៀនសូត្រឱ្យបានល្អ ខណៈដែលរាជរដ្ឋាភិបាលបានផ្តល់ឱកាស និងលើកទឹកចិត្តយ៉ាងខ្លាំងចំពោះវិស័យសនេះ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «[..]ពេលនេះបើសិស្សរៀនមិនចេះ ឬមិនកើត កុំបន្ទោសគ្រូ»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រដល់ការទស្សន៍ទាយមួយថា សម្តេចតេជោ នឹងបាត់បង់អំណាចនាពេលខាងមុខ ដែលត្រង់ចំណុចនេះសម្តេចបញ្ជាក់ថា «គ្មាននរណា កាន់អំណាចរហូតដល់ស្លាប់នោះទេ តែអំណាចនេះគ្មានធ្លាក់លើនរណា ក្រៅពីមនុស្សរបស់គណបក្សប្រជាជនកម្ពុជានោះឡើយ...!»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីខកចិត្តយ៉ាងខ្លាំងក្នុងជួយដល់ សាន្ត ប៊ុនធឿន ដែល​មិ​ន​កែ​ចរិត​អាក្រក់របស់ខ្លួន ហើយតែងភ្ជាប់បញ្ហារបស់ខ្លួនមកលើសម្តេច និងក្រុមគ្រួសារ នាំ​ឱ្យ​មាន​ការ​ភាន់​ច្រលំក្នុងចំណោមមតិសាធារណៈជាតិ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាស​កុំ​ឱ្យមាន​ការ​ភាន់​ច្រលំ​លើ​ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រោះ​នៅ​សាកលវិទ្យាល័យ​នេះ​មាន​ដេប៉ាតឺម៉ង់​ភាសាប​រទេសច្រើនណាស់មានទាំង អង់គ្លេស, បារាំង ជប៉ុន ចិន កូរ៉េ....[...] ដែល​សកម្មភាព​ទាំង​នេះ មានប្រយោជន៍ចំពោះនិស្សិតកម្ពុជា និងការផ្លាស់ប្តូរកម្មវិធីសិក្សា ព្រមទាំងធុរកិច្ច។

- សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្ម និងសោកស្តាយជាខ្លាំងដល់ក្រុមវិភាគមួយចំនួន ដែល​បានវិភាគបែបអវិជ្ជមាន និងអគតិ លើ ហ៊ុន ម៉ាណែត ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​កាលពីពេលថ្មីៗនេះ ដោយសម្តេចបញ្ជាក់ថា ហ៊ុន ម៉ាណែត ទៅទស្សន​កិច្ច​នៅ​វៀតណាម តិចជាងនៅជប៉ុន និងសិង្ហបុរីទៅទៀត។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្នកវិភាគអាចយករឿង ហ៊ុន ម៉ាណែត ទស្សនកិច្ច​នៅ​ជប៉ុន​កាល​ពីដើមឆ្នាំ២០២២មកវិភាគបានត្រឹមត្រូវ ព្រោះកម្រិតទទួល និងជំនួប មានចំនួនច្រើន ហើយ​កម្រិតខ្ពស់ទៀតផង។ សម្តេចបញ្ជាក់ថា ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន ៣រូប​ហើយ​អញ្ជើញទៅទស្សនកិច្ច ក្នុងនោះ ហាតូយ៉ាម៉ា ឆ្នាំ២០១១ ,ស៊ីនហ្សូ អាបេ ឆ្នាំ២០១៨ និង គីស៊ីដា ឆ្នាំ២០២២នេះ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីនយោបាយជ្រុលនិយមរបស់ក្រុមមួយចំនួន និង​អ្នក​វិភាគ​ខ្លះ លើទំនាក់ទំនងកម្ពុជា-វៀតណាម និងបញ្ហាទឹកដី ដែ​ល​បាន​បាត់​បង់​ទៅ​លើ​ប្រទេស​វៀតណាម​ពី​អតីតកាល ដែលសម្តេចតេជោ ហ៊ុន សែន បានហៅថា ជាកម្រិតវិភាគដ៏អន់មួយ មិន​ស្តែង​ឱ្យ​ឃើញពីស្ថានភាពជាក់ស្តែង នៃកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា​មិ​ន​ត្រូវ​ការ​ការ​គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រី​ពីប្រទេសណាទាំងអស់ មិនថាតែវៀតពណាមនោះទេ។ បេក្ខភាព​នាយករដ្ឋ​មន្ត្រី​សម្រាប់​គណបក្ស​ប្រជាជនកម្ពុជា ត្រូវតែងតាំង និងគាំទ្រដោយគណបក្ស ហើយការបោះឆ្នោតជាតិ ក៏ត្រូវបានកម្ពុជាធ្វើឡើងជាទៀតទាត់។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយចោទជាសំនួរថា «តើមានម៉ែឪណាមិនចង់ឱ្យកូនធ្វើធំ...[..] ខ្ញុំមិនបណ្តុះបណ្តាលកូនឱ្យធ្វើជាមេចោរនោះទេ»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តាំផ្ញើដល់អ្នកវិភាគក្រៅស្រុកក្បាលទំពេក ពុកមាត់​ស្រម៉ូមម្នាក់ ដែលនិយាយថា បើហ៊ុន ម៉ាណែត ចង់ធ្វើនាយករដ្ឋមន្ត្រី ត្រូវតែធ្វើឱ្យខុស​ពីឪ​(សម្តេចតេជោ ហ៊ុន សែន ) ដែលត្រង់ចំណុចនេះសម្តេចបញ្ជាក់ថា «បើធ្វើខុសពីឪ គឺមានន័យថា​ខុសពីគោលការណ៍គណបក្សប្រជាជនកម្ពុជាហើយ»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសយកបញ្ហាស្ត្រីលង្ការជាបទពិសោធន៍ នៃការចំណាយរបស់រដ្ឋ ខណៈដែលនៅស្ត្រីលង្ការមានមន្ត្រីរដ្ឋការ និងបុគ្គលិក ជាង១លាន៨សែននាក់ ដែល​រដ្ឋត្រូវ​រដ្ឋ​ទទួលបន្ទុកចិញ្ចឹម ខណៈដែលនៅកម្ពុជាមានត្រឹមតែជាង ៤០ម៉ឺននាក់ប៉ុណ្ណោះ។ សម្តេច​បញ្ជាក់​ថា ដើម្បីស្ថិរភាពហិរញ្ញវត្ថុ រដ្ឋត្រូវចំណាយត្រឹមតែ៤ភាគរយប៉ុណ្ណោះ នៃ​ផលិត​ផល​ក្នុងស្រុក​សរុប(GDP)។

សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៩ និង២២នាទី។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm