សម្តេចតេជោ ហ៊ុន សែន៖ ​ការ​សិក្សា​ភាសា​វៀតណាម​មិន​ស្លាប់​ទេ​មាន​តែ​ចំណេញ​ដល់​ប្រជាជន​កម្ពុជា

2022/08/23 04:54:56 pm        649

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការ​ដែល​ក្រសួងអប់រំ​កម្ពុជា សម្រេចបង្កើតឲ្យមានការរៀនភាសាវៀតណាម នៅក្នុង​ សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ គឺមិនខុសនោះទេ ខណៈឲ្យ​មាន​ការ​រៀន​ភាសា​វៀត​ណាម​នេះ​គឺ​មាន​តែ​ចំណេញ​ដល់​ប្រជាពលរដ្ឋកម្ពុជា ក្នុងការយល់ដឹងបន្ថែម និង​ផ្តល់ភា​ពងា​យ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​រកស៊ី​ជាមួយភាគីវៀតណាម។

 ការលើកឡើងរបស់សម្តេចបែបនេះគឺបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីជនជ្រុលនិយមមួយក្តាប់តូច ដែលបានប្រឆាំង និង​ទិទាន​បន្ទា​ប់​ពី​ក្រសួង​អប់រំ​កម្ពុជា​ប្រកាស​គ្រោង​ដាក់​ឲ្យ​មាន​ការ​រៀន​នូវ​ភាសា​វៀតណាម នៅក្នុងសាលាភូមិន្ទភ្នំពេញកាលពីកន្លងទៅថ្មីៗនេះ។

ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប​ប្រមាណ ៣,០៧៥នាក់នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងដេប៉ាតឺម៉ង់​ សម្រាប់​កម្ម​វិធី​សិក្សា​នៅ​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេ​ញ​នោះ​ គឺមិនមែនតែភាសាវៀតណាមនោះទេ គឺមានភាសាបរទេសជាច្រើនទៀត ហើយ​ការ​សម្រេច​ដាក់​ភាសា​វៀតណាម បន្ថែមទៀតនោះគឺវាកាន់តែផ្តល់ភាពងាយស្រួលដល់សិស្សនិស្សិត មន្រ្តី​រាជ​ការ​ដែល​ជាប់អាហារូបករណ៍ទៅសិក្សានូវប្រទេសវៀតណាម និង​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយភាគីវៀតណាមក្នុងគោលបំណងអ្វីមួយជាដើមនោះ។

សូមបញ្ជាក់ថា ការគ្រោងបើកដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ បានក្លាយជាប្រធានបទក្ដៅដែលមានជជែកពិភាក្សាច្រើន ដោយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការព្រួយបារម្ភដោយគិតថា មាន​ការ​តម្រូវ​ឱ្យ​សិស្ស​គ្រប់​រូប​នៅ​សាកលវិទ្យាល័យភូ​មិន្ទ​ភ្នំពេញ ត្រូវសិក្សាភាសាវៀតណាម ហើយក៏មានអ្នកខ្លះបារម្ភពីឥទ្ធិពល វៀតណាម​មក​លើ​កម្ពុជា​ផង​ដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ការ​សិក្សា​ភាសា​វៀតណាម​គឺ​មិនមែនសម្រាប់សិស្សទូទៅនោះទេ ខណៈការបើកការសិក្សាវៀតណាមនេះ គឺ​សម្រាប់​ក្រុម​និស្សិតជាក់លាក់ ដែលមា​នតម្រូវការចង់រៀនភាសាវៀតណាម សម្រាប់​បម្រើកា​រ​ងារ​ក្នុង​ក្រុម​ហ៊ុនវៀតណាម និងជាពិសេសសម្រាប់សិស្សជាប់អាហារូបករណ៍ ដែលត្រូ​វ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាមផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm