លោក Trump ប្ដឹង​ក្រសួងយុត្តិធម៌​ក្នុងករណី​ទីភ្នាក់ងារ FBI ចូល​ឆែកឆេរ​លំនៅឋាន​របស់​លោក​

2022/08/23 05:00:16 pm        570

​សហរដ្ឋអាមេរិក៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បានស្នើ​តុលាការ​ឲ្យ​បញ្ឈប់​ការស៊ើបអង្កេត​របស់​ក្រសួងយុត្តិធម៌​ លើ​ករណី​រឹបអូស​ឯកសារ​ចេញពី​លំនៅឋាន​របស់​លោក ​ក្នុង​ការ​ចូល​ឆែកឆេរ​របស់​ទីភ្នាក់ងារ FBI។

​នៅ​ក្នុង​ពាក្យបណ្ដឹង ក្រុមការងារ​ច្បាប់​បាន​ស្នើ​ថា មេធាវី​ឯករាជ្យ​មួយ​រូប​នឹង​ត្រូវ​តែងតាំង​ដើម្បី​ត្រួត​ពិនិត្យ​ឯកសារ ​ដែល​ទីភ្នាក់ងារ​នេះ​បាន​យក​ចេញពី​រមណីយដ្ឋាន Mar-a-Lago ក្នុង​រដ្ឋ Florida នៅ​ខែ​នេះ​។​ ​យោង​តាម​ទីភ្នាក់ងារ FBI ឯកសារ​ដែល​ត្រូវ​បាន​ផ្អៀង​ផ្ទាត់​ចំនួន ​១១​ឈុត​ត្រូវ​បាន​យកចេញ​ពី​លំនៅឋាន​របស់​លោក Trump កាលពី​ថ្ងៃ​ទី​៨ ​ខែ​សីហា។ លោក Trump កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ពី​បទ​គ្រប់គ្រង​ឯកសារ​មិនបាន​ល្អ​។ ​កាលពី​ថ្ងៃ​ចន្ទ មេធាវី​របស់​លោក​បាន​ស្នើសុំ​ឲ្យ​មេធាវី​ភាគី​ទី​៣ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មេធាវី​ពិសេស​មួយ​ ត្រូវ​បាន​តែងតាំង​ដើម្បី​កំណត់​ថា ​តើ​ឯកសារ​ដែល​រឹបអូស​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​សិទ្ធិ​ប្រតិបត្តិ​ពិសេស ដែល​អនុញ្ញាត​ឱ្យ​ប្រធានាធិបតី​រារាំង​ការ​ទំនាក់ទំនង​មួយ​ចំនួន​ពី​ការ​ចេញ​ផ្សាយ​ជា​សាធារណៈ​ ឬ​យ៉ាងណា​។​

​មេធាវី​ពិសេស ជា​ធម្មតា​ត្រូវ​បាន​តែងតាំង​ក្នុងករណី​បទឧក្រិដ្ឋ​កម្ម​នានា ជាទី​ដែល​មាន​ក្ដី​បារម្ភ​ថា​ ភស្តុតាង​មួយ​ចំនួន​អាច​ត្រូវ​បាន​ការពារ​ក្រោម​សិទ្ធិ​ពិសេស​របស់​មេធាវី​កូនក្ដី ឬ​ការ​ការពារ​ផ្សេងទៀត ដែល​អាច​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​នៅ​ក្នុង​តុលាការ​។​ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក Anthony Coley បាន​និយាយ​ថា ក្រសួងយុត្តិធម៌​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ក្រុម​រដ្ឋអាជ្ញា​បាន​ដឹង​ពី​ពាក្យបណ្ដឹង​របស់​លោក Trump ហើយ​នឹង​ឆ្លើយតប​នៅ​ក្នុង​តុលាការ​។​ ដីកា​ឆែកឆេរ​នៅ​លំនៅឋាន Mar-a-Lago ត្រូវ​បាន​អនុញ្ញាត​ដោយ​តុលាការ​សហព័ន្ធ ក្នុង​ការ​ស្វែងរក​ឲ្យ​ឃើញ​ពី​មូលហេតុ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm