Manchester United ស្គាល់​ជ័យជំនះ​ដំបូង​នៅ EPL ក្រោម​ការដឹកនាំ​របស់លោក Erik ten Hag

2022/08/23 05:23:39 pm        128

​បាល់ទាត់៖ ​ទីបំផុត​ក្រុម​បិសាច​ក្រហម Manchester United ស្គាល់​ជ័យជំនះ​ដំបូង​ហើយ​នៅ​ក្របខណ្ឌ English Premier League រដូវ​កាល​នេះ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Eric ten Hag ក្រោយ​យកឈ្នះ Liverpool ២-១ នៅ Old Trafford​។

​​អតីត​អ្នកចាត់ការ Ajax រូបនេះ​បានសំរេច​មិន​ដាក់​ប្រធាន​ក្រុម Harry Maguire និង​ខ្សែប្រយុទ្ធ Cristiano Ronaldo ឱ្យ​លេង​ជម្រើស​ដំបូង ខណៈ​ទំរង់​លេង​ឆ្លើយតប​មកវិញ​នូវ​ភាពប្រសើរឡើង ដើម្បី​បន្ធូរបន្ថយ​សំពាធ​នៅ​ខាងក្រៅ​កីឡដ្ឋាន​ដែល​មានការ​បាតុកម្ម​ប្រឆាំង​ប្រធាន​ក្លិប​។ ​​អតីត​កីឡាករ​របស់ Dortmund, Jadon Sancho បាន​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី១៦ មុនពេល​ដែល​វគ្គ​ទី២ កីឡាករ​បម្រុង Anthony Martial បញ្ជូន​បាល់​ឱ្យ Marcus Rashford ស៊ុត​បញ្ចូល​ទី​គ្រាប់​នាំមុខ ២-០ នៅ​នាទី​ទី៥៣​។ ​​Liverpool ក៏​តប​បាន​មួយ​គ្រាប់​វិញ​ដែរ​នៅ​នាទី​ទី៨១ ដោយ Mohamed Salah តែ​មិន​គ្រប់គ្រាន់​ឡើយ ​ខណៈ​ការប្រកួត​បញ្ចប់​ដោយ Manchester United យកឈ្នះ Liverpool ២-១​។

​​ជ័យជំនះ​ដំបូង​នេះ​ធ្វើឱ្យ Manchester United ឡើងមក​លេខ១៤ ក្នុង​តារាង​លេង ៣ប្រកួត​ឈ្នះ១ ចាញ់២ មាន ៣ពិន្ទុ ​ខណៈ Liverpool នៅតែ​បន្ត​ស្វែង​ជ័យជំនះ​របស់ខ្លួន​នៅឡើយ​ក្រោយ​លេង ៣ប្រកួត​ស្មើ២ ចាញ់១ មាន ២ពិន្ទុ​។ ប្រកួត​បន្ទាប់ Manchester United ត្រូវធ្វើ​ដំណើរ​ទៅ​ទឹកដី Southampton ថ្ងៃ​សៅរ៍​នេះ ខណៈ Liverpool ទទួល Bournemouth៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        86
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        414
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        501

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm