បាល់ទាត់៖ ខ្សែបម្រើប្រេស៊ីល Casemiro បានបង្ហាញមុខជាផ្លូវការនៅកីឡដ្ឋាន Old Trafford នៅចំពោះមុខអ្នកគាំទ្រមុនការប្រកួតដែល Manchester United យកឈ្នះ Liverpool ២-១ យប់មិញ។ Manchester United ត្រូវចំណាយលុយការផ្ទេរនេះទៅកាន់ Real Madrid ប្រមាណ ៧០លានផោនដើម្បីនាំយកកីឡាករប្រេស៊ីលរូបនេះ ដែលចុះហត្ថលេខារយៈពេល ៤ឆ្នាំនៅ Old Trafford។

កីឡាករវ័យ ៣០ឆ្នាំរូបនេះបាននិយាយថា នេះជាក្លិបបាល់ទាត់ធំបំផុតមួយលើលោកដែលគេបានចូលរួម។ Casemiro បានក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលថ្លៃបំផុតម្នាក់នៅ Manchester United តែកីឡាករវ័យ ៣០ឆ្នាំរូបនេះបញ្ជាក់ថា ការផ្លាស់មកពេលនេះគឺមិនមែនដោយសាររឿងលុយឡើយ។ រំលឹកថា Casemiro បានមកដល់ Real Madrid តាំងពីឆ្នាំ២០១៣ ផ្លាស់ពីក្លិបប្រេស៊ីល Sao Paulo។ រយៈពេល ៩ឆ្នាំនៅអេស្ប៉ាញ Casemiro បានឈ្នះពាន La Liga ៣លើក, Copa del Rey ១លើក, UEFA Champions League ៥លើក និង FIFA Club World Cup ៣លើក៕
អត្ថបទ៖នាង សុភាវុធ