ឧត្តរមានជ័យ៖ លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ នៅថ្ងៃទី២៣ ខែសីហាម្សិលមិញនេះ បានចុះពិនិត្យមើលស្ថានភាពកំណាត់ផ្លូវលំក្រួសក្រហម១ខ្សែ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅចំណុចភូមិបាក់អន្លង់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ក្នុងនោះដែរលោកអភិបាលស្រុកត្រពាំងប្រាសាទ បានអំពាវនាវដល់អាណាព្យាបាលគ្រប់រូបដែលរស់នៅក្បែរតំបន់ដែលកំពុងមានការប្រឈមនេះ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវដែលកំពុងរងការខូចខាតដាច់ជាកំណាត់ៗនេះ និងផ្ដាំផ្ញើដល់ពលរដ្ឋដែលមានកូនចៅតូចៗ មិនត្រូវបណ្តែបណ្តោយឲ្យមកលេងទឹកនៅតំបន់ក្បែរផ្លូវដែលកំពុងដាច់និងមានទឹកហូរច្រើនោះទេ វាអាចបណ្តាឲ្យមានគ្រោះថ្នាក់បាន។
ជាមួយគ្នានោះដែរក្រុមការងារយុវជនគណបក្សស្រុក ក៏បានចូលរួមរំលែកទុកដល់ក្រុមគ្រួសារសព ដោយបានផ្តល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។
លោកអភិបាលស្រុក បានបន្តថា ក្នុងនាមអាជ្ញាធរស្រុកនិងក្រុមការងារយុវជនគណបក្សស្រុកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុករបស់ពលរដ្ឋគ្រប់គ្នានៅពេលដែលបងប្អូនជួបការលំបាក៕ អត្ថបទ៖ ឃិន សារិទ្ធ






