ចំនួន​អ្នកស្លាប់​ក្នុងការ​វាយប្រហារ​នៅ​អន្តេវាសិកដ្ឋាន​ទីក្រុង ​Kharkiv កើនឡើង​ដល់ ២៥​នាក់​

2022/08/23 07:09:17 pm        700

​អ៊ុយក្រែន៖ ចំនួន​អ្នកស្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​របស់​រុស្សី ​ទៅលើ​អន្តេវាសិកដ្ឋាន​ក្នុង​ទីក្រុង​ Kharkiv ជាទី​ក្រុង​ធំ​ទី​២ ​របស់​អ៊ុយ​ក្រែ​ន​កាលពី​សប្តាហ៍​មុន​បាន​កើន​ឡើង​ដល់ ២៥​នាក់​។ ​មនុស្ស ១៩​នាក់​បាន​ស្លាប់​នៅ​ក្នុង​ស្រុក Saltovsky និង ៦​នាក់​ទៀត​នៅ​ក្នុង​ស្រុក Slobodskoy រួមទាំង​កុមារ​នៅ​ក្នុង​ការវាយប្រហារ​កា​លពី​សប្តាហ៍​មុន​។

ប្រតិបត្តិការ​ជួយសង្គ្រោះ​លើ​ការបំផ្លាញ​ក្នុងស្រុក Saltovsky បាន​បញ្ចប់​កាលពី​ថ្ងៃ​ចន្ទ ​ដោយ​សាកសព​ ៨​នាក់​នៅ​មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​នៅ​ឡើយ​។​ អ្នក​រង​របួស​ប្រមាណ ៤០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ច្រើន​កន្លែង​ក្នុង​ទីក្រុង Kharkiv។​ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង ពលរដ្ឋ​ឈ្មោះ​ Yury Petukhov អាយុ ៣៨​ឆ្នាំ​និយាយ​ថា ​លោក​បាន​រស់​នៅ​ជាមួយ​គ្រួសារ​ នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​អស់​រយៈពេល ៨០​ថ្ងៃ មុន​ពេល​លោក​មើល​ឃើញ​ថា ​សង្កាត់​របស់​លោក​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ដើម្បី​ត្រឡប់​ទៅវិញ​។​

លោក Vyacheslav Simon ដែល​រង​របួស​នៅ​ក្នុង​ការវាយប្រហារ​នៅ​អន្តេវាសិកដ្ឋាន​បាន​និយាយ​ថា ​លោក​គិត​ថា ​អ្វីៗ​ទាំងអស់​បាក់​រលំ​នៅ​ជុំវិញ​លោក​ នៅ​ពេល​ដែល​គ្រាប់​រ៉ុក្កែត​បាន​វាយប្រហារ​។ ប្រធាន​ផ្នែក​របួស​នៅ​មន្ទីរពេទ្យ​មួយ​លោក Igor Spesivyi បាន​និយាយ​ថា មនុស្ស ២០​នាក់​ដែល​មាន​របួស​ដោយសារ​ការ​បាញ់​ផ្លោង​ ត្រូវ​បាន​បញ្ជូន​មក​កាលពី​ពេលយប់​នៃ​ការវាយប្រហារ​នៅ​ថ្ងៃ​ទី១៧ ខែ​សីហា និង​នៅ​ព្រឹក​បន្ទាប់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm