មន្ត្រីជំនាញ៖ បញ្ហាគ្រឿងញៀនកំពុងជះផលប៉ះពាល់ខ្លាំងមកលើកម្ពុជា

2022/08/23 08:13:48 pm        724

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានឱ្យដឹងថា ​ការផលិតគ្រឿងញៀនបែបសំយោគកាន់តែសកម្មនៅក្នុងតំបន់ត្រី​កោណមាស កំពុងជះផលប៉ះពាល់កាន់តែខ្លាំងទៅលើប្រទេសក្នុងតំបន់ ដែលក្នុងនោះមាន​ទាំង​ប្រទេស​កម្ពុជាផងដែរ ។

ក្នុងកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ និងការពង្រឹងយន្តការ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ នៅថ្ងៃទី២៣ ខែសីហា នេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់ថា ប្រទេសកម្ពុជា មានទីតាំងនៅជិតតំបន់ត្រីកោណមាស ដោយមិនអាចគេចផុត អំពីការហៀរចូលមកនៃគ្រឿងញៀនពីតំបន់នេះបាននោះទេ។

ឧត្តមសេនីយ៍ឯក បានឱ្យដឹងថា រយៈពេលចុងក្រោយនេះ តំបន់ត្រីកោណមាស បានប្រែក្លាយពី ការផលិតអាភៀន ឬគ្រឿងញៀន ​ពីការផលិតបែបធម្មជាតិ មកផលិតបែបគ្រឿងញៀនសំយោគ​យ៉ាងសកម្ម ដូច្នេះ កម្ពុជា ក៏បានទទួលរងយ៉ាងធំធេងដែរ ដោយពួកគេបានដឹកជញ្ជូនមកកម្ពុជា ហើយ​ដឹកបន្ត ទៅកាន់ប្រទេសទី៣ តាមផ្លូវទឹក និងផ្លូវអាកាស ជាដើម ខណៈក៏មានការប៉ុនប៉ង​យក​កម្ពុជាធ្វើជាទីកន្លែង កែច្នៃផលិតផងដែរ។

បរិមាណគ្រឿងញៀន ដែលចាប់បាននៅប្រទេសកម្ពុជា កើនឡើង ដែលទាំងនេះ មិន មែនជា​បញ្ហាដោយឡែក​សម្រាប់តែកម្ពុជានោះទេ​ ប៉ុន្តែវាជាបញ្ហារួមរបស់តំបន់ ​ព្រោះប្រទេសក្នុងតំបន់ ក៏ មានការកើនឡើងផងដែរ ។

ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា​ ប្រភេទគ្រឿងញៀន ដែល បង្ក្រាប​បានច្រើនជាងគេបច្ចុប្បន្ននេះ គឺប្រភេទ ICE ដែលគ្រឿងញៀនប្រភេទនេះ បង្កគ្រោះថ្នាក់​កាន់តែធ្ងន់ធ្ងរដល់អ្នកប្រើ ​ហើយនៅមុនឆ្នាំ២០១៥ កម្ពុជា ​អាចនិយាយបានថា​ គ្រាន់តែជាប្រទេស ដែលទទួលរងនូវផលប៉ះពាល់តិចតួចជាងគេក្នុងតំបន់ ​ប៉ុន្តែបច្ចុប្បន្ន កំពុងទទួលរងផល​ប៉ះពាល់​ខ្លាំង ដូចបណ្ដាប្រទេសផ្សេងៗទៀត ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ទិសដៅបន្ត ការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀននេះ​ ត្រូវពិនិត្យលើ ការអនុវត្ត ​និងលទ្ធផលការងារ, ​ពិនិត្យពិភាក្សាលើការអនុវត្តខ្លឹមសារគោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ បទបញ្ជា ​និងសេចក្តីណែនាំ ​និងបន្តពិនិត្យ ​និងឯកភាព រួមគ្នាដាក់ចេញនូវផែនការ​សកម្មភាពចំពោះមុខច្បាស់លាស់មួយ ​ដើម្បីបញ្ជាក់ ​និងធានាថា ក្រសួងមហាផ្ទៃ ពិតជាបានចូលរួម​អនុវត្តពេញលេញ ​និងជាពហុវិស័យក្នុងការឆ្លើយតបចំពោះបញ្ហាគ្រឿងញៀន មេរោគអេដស៍ ជំងឺអេដស៍ និងកាមរោគ ។

បញ្ហាគ្រឿងញៀន កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងនៅកម្ពុជា ​ដែលសមត្ថកិច្ច ​បានបង្ក្រាបករណី គ្រឿងញៀន ​មានទាំងការជួញដូរ ​ការស្ដុកទុក​ និងការផលិត ​ជាដើម ​ក្នុងចំនួនច្រើនតោន៕

អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm