
អន្ដរជាតិ៖ ព្យុះត្រូពិកStorm Ma-onបានបោកបក់មកលើតំបន់ភាគខាងជើងប្រទេសហ្វីលីពីននាថ្ងៃអង្គារនេះ ដោយនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ ធ្វើឲ្យមនុស្ស ២នាក់រងរបួស និងបង្ខំឲ្យប្រធានាធិបតី ប្រកាសបិទទ្វារសាលារៀន និងការិយាល័យរដ្ឋ នៅតាមរដ្ឋធានី និងតាមខេត្តជនបទ។
ព្យុះ Storm Ma-onបានបោកបក់មកដល់ទីក្រុង Maconacon ខេត្ត Isabela នៅព្រឹកថ្ងៃអង្គារនេះ ជាមួយនឹងល្បឿនខ្យល់បក់ ១១០គ.មក្នុង១ម៉ោង និងសន្ទុះខ្យល់បក់ ១៥០គ.មក្នុង១ម៉ោង៕
