កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​សម្រេចការ​សាងសង់​បាន ៩៥% ហើយ

2021/04/27 09:59:58 am        276

​បាល់ទាត់៖ កីឡដ្ឋាន​ធំ ឬ Main Stadium នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​ទីតាំង​ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជាបានសម្រេច​ការ​សាងសង់​បាន ៩៥% ហើយ ខណៈ​គម្រោង​យក្ស​នេះនឹង​បញ្ចប់​នៅ​អំឡុង​ខែ​ឧសភា​ខាងមុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)។​

​ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ខណៈ​ចុះ​ពិនិត្យ​វឌ្ឍនភាពនៃ​ការ​សាង​សង់កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ថា ទោះបី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មាន​ការ​រីក​រាលដាល​ខ្លាំង​ក្នុង​សហគមន៍ តែ​ដំណើរ​ការសាងសង់​កីឡដ្ឋាន​ស្តង់ដារ​អន្តរជាតិ​នេះ នៅតែ​ដំណើរការ​ជា​ប្រក្រតី ពិសេស​បច្ចុប្បន្ន​ក្រុមការងារ​សាងសង់កំពុង​សម្រុក​បំពាក់​កៅអី ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មេសាគឺ​បំពាក់​បាន​ជាង ២២,២០០​កៅអី​ហើយ ​ទន្ទឹម​ជាមួយគ្នាការងារ​ទីលាននៃ​កីឡដ្ឋាន​ធំ​នេះ ក៏​មាន​ការវិវត្តន៍​យ៉ាង​ល្អ​ប្រសើរ​ផង ពិសេស​ការ​ដុះ​ដាំ​ស្មៅ​ធម្មជាតិដែល​ទទួល​បាន​ការ​ពិ​សោធន៍​ដោយ​ជោគជ័យ បន្ទាប់ពី​ភាគី​ចិនបាន​ជ្រើស​រើស​យក​ពូជ​ស្មៅ​ល្បី​ៗ និង​ល្បី​ៗ ៥​ប្រភេទ​​មក​តេស្ដ​លើ​ទីលាន និង​បរិយាកាស​ន​នៅ​កម្ពុជា ហើយ​មាន​ស្មៅ ១​ប្រភេទដែល​ដុះ​លូតលាស់​ល្អ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេស​ចរណ៍​ដដែល។​ ​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC ដដែល​បន្ដ​ថា ជា​រួម​មក​ទល់​ពេល​នេះ ក្នុងចំណោម​ការ​សាង​សាងសង់​នៅសល់ ៥% គឺ​កំពុង​ដំណើរ​ការ​ជា​បណ្ដើរ​ៗ ហើយ​តាម​គម្រោង​ក្រោយ​បញ្ចប់​ការងារ​ទីលាន​បាល់ទាត់ ក្រុមការងារ​សាងសង់នឹង​បន្ដ​ក្រាល​ពី​ស ឬ​ផ្លូវ​រត់​អត្តពលកម្ម ដែល​ជា​ពីស​ស្ដង់ដារ​អន្តរជាតិ ហើយ​បាន​កម្មង់​ពី​ប្រទេស​បារាំងដើម្បី​ត្រៀម​ក្រាល​ដោយ​ប្រើ​ពេល ១ ទៅ ២សប្ដាហ៍​នា​ដើមខែ​ឧសភា។​

​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត ដូច​អាងទឹក​ព័ន្ធ​ជុំវិញ​កីឡដ្ឋាន​ធំក៏​កំពុង​រៀបចំ និង​លេចចេញ​ជា​រូបរាង ខណៈ​តាម​ការ​រាយការណ៍ អាង​ទឹកនឹង​រួចរាល់​ក្នុង​ពេល​ឆាប់ៗ ដោយ​រចនាសម្ព័ន្ធ​តាម​ស្ថាបត្យកម្ម​អង្គរ ដែល​ផ្ដល់​នូវ​ធាតុ​ត្រជាក់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ។ រីឯ​ផ្លូវ​ជុំវិញ​កីឡដ្ឋាន​ធំក៏​ត្រូវ​អ៊ុត​បេតុង​ដ៏​ប្រណិតនា​ពេល​ឆាប់ៗ។ ចំណែក​ការ​តុប​តែង​ផ្នែក​ខាងក្នុង និង​ខាងក្រៅ​ផ្សេងទៀត ពិសេស​សណ្ឋាគារ និង​កន្លែង VIP ដែល​បម្រើ​មុខងារ​ជាច្រើន​ក្នុង​កីឡដ្ឋាន​ដ៏​ទំនើប​នេះក៏បាន​កំពុង​រៀបចំ និង​ជិត​រួចរាល់​ដែរ។​ ​គួរ​ដឹង​ថា កីឡដ្ឋាន​ធំ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​បើក​ការដ្ឋាន​សាងសង់កាលពី​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ សាធារ​ណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រជាជន​ចិនក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៦០​លាន​ដុល្លារ។ សមិទ្ធ​ផល​ដ៏​អស្ចារ្យ​នេះ​អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ ៦​ម៉ឺន​នាក់​នេះ ដើម្បី​ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​កម្ពុជានា​ឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm