មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបញ្ជាក់ជាថ្មីថា កម្ពុជាមិនបានប្រងើយកន្តើយ ចំពោះការទប់ស្កាត់ការជួញដូរមនុស្សទេ

2022/08/24 05:17:42 pm        296

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរមនុស្ស ដែលហៅកាត់ថាគ.ជ.ប.ជ លោកជំទាវ ជូ ប៊ុនអេង បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានប្រងើយកន្តើយចំពោះការទប់ស្កាត់ និងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្សដូចការចោទប្រកាន់ពីមជ្ឈដ្ឋាននានានោះឡើយ ខណៈ​យុទ្ធនាការ​នេះ​កម្ពុជា​បាន​សហការជួយប្រទេស និងអង្គការជាដៃគូ ជាច្រើន។

ថ្លែងប្រាប់អ្នកសារព័ត៌មានមុននឹងឡើងយន្តហោះឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ជាមួយ​ភាគីថៃ ទាក់ទងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ស្តីពីនីតិវិធី​ច្បាប់ទ​ប់​ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា កម្ពុជា​បានធ្វើការយ៉ាងសកម្មចំពោះកិច្ចការទប់ស្កាត់អំពើជួញដូរមនុស្ស បើទោះ​បី​កម្ពុជា​ត្រូវ​បាន​គេចោ​ទ​ប្រកាន់ និងបានដាក់ប្រទេសស្ថិតនៅក្នុងលេខរៀងទី៣ ក្នុងការប្រងើយ​កន្តើយ​ ចំពោះ​ការ​ជួញ​ដូរ​មនុស្សនេះ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្រ្កាប​អំពើ​ជួញ​ដូរ​មនុស្ស​បាន​ចំនួន៤៧ករណី ហើយបានចាប់ខ្លួនជនជាតិចិន ម៉ាឡេស៊ី វៀតណាម និង​ជន​ជាតិ​ខ្មែរ​បាន​ចំនួន​៦០​នាក់​បញ្ជូន​ទៅ​កាន់​តុលាការ​ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​ ដែលជន​សង្ស័យ​ទាំងនេះ​បាន​បោក​បញ្ឆោត​ជនរង​គ្រោះពី​ប្រទេស​ផ្សេង​ៗ​ចូល​មក​កម្ពុជា​ដោយ​សន្យា​ឲ្យធ្វើការទទួលបានប្រាក់កំរ៉ៃជាច្រើននោះ។

លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា បទល្មើសជួញដូរ​មនុស្សដែល​បាន​កើត​ឡើង​លើ​ទឹកដី​កម្ពុជានេះ គឺពុំមែនកម្ពុជាជាអ្នកធ្វើខ្លួនឯងនោះទេ ពោលគឺជនបោកបញ្ឆោតជាជនបរទេស មេ​ខ្យល់​នាំ​ចូលក៏ជាជនបរទេស ហើយបាននាំជនបរទេសមករងគ្រោះនៅប្រទេសកម្ពុជាទៅវិញ រហូត​ត្រូវ​បានគេរិះគន់ ហើយបានឈានដល់ការដាក់កម្ពុជាចូលទៅក្នុងបញ្ជីខ្មៅ ដែ​ល​ជា​ប្រទេស​ជាប់​ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សជាដើមនោះ។

យ៉ាងណាក៏ដោយលោកជំទាវ ជូ ប៊ុន អេង បានលើកឡើងថា កម្ពុជាខិត​ខំ​ប្រឹង​ប្រែង​ជា​និច្ច​ចំពោះ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនូវអំពើជូញដូរមនុស្សនេះ ដោយកម្ពុជាបានសហការជាមួយប្រទេស និងអង្គការ ជាដៃគូជាច្រើននៅលើសកលលោក ដើម្បីធ្វើយ៉ាង​ណា​លុប​បំបាត់​នូវ​សកម្មភាព​ទាំង​នេះ​ឲ្យបា​ន៕ អត្ថបទ៖ បាន ចក់



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm