កម្ពុជា​ទទួលបាន​ផលចំណេញ​អ្វីខ្លះ​ក្នុង​ការ​ធ្វើ​ម្ចាស់ផ្ទះ​មហាសន្និបាត​ OCA ​លើក​ទី​៤១?

2022/08/24 05:32:32 pm        275

​អូឡាំពិក៖ កម្ពុជា​បានទទួល​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​លើក​ទី​៤១ (41st OCA General Assembly) បន្ទាប់ពី​ចិន​អាក់ខាន​រៀបចំ ដំណាលគ្នា​នឹង​ការពន្យា​ពេល​ការប្រកួត​កីឡា​អាស៊ី​លើក​ទី​១៩ ដែល​បាន​លើក​ពេល​ពី​ឆ្នាំ​២០២២ ទៅ​ឆ្នាំ​២០២៣។ មហាសន្និបាត​នេះ​នឹង​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​០៥ ខែតុលា​ខាងមុខ ក្រោយ​ទទួលបាន​ការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

​ដើម្បី​ត្រៀមលក្ខណៈ​រៀបចំ​មហាសន្និបាត និង​ទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ ក៏ដូចជា​ថ្នាក់ដឹកនាំ​កីឡា​ជុំវិញ​ពិភព​លោក​ប្រមាណ ៤០០​នាក់ដែល​នឹងចូលរួម​ព្រឹត្តិការណ៍​នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បានរៀបចំ​កិច្ចប្រជុំ​ពិសេស​មួយកាលពី​ថ្ងៃទី​២៣ ខែតុលា ដើម្បី​ជំរុញ​ការរៀបចំ​មហាសន្និបាត​នេះទទួលបាន​ជោគជ័យ ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ និង​កិត្តិយស​ជាតិ។​ ​តើ​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​មហាសន្និបាត​ដ៏​ធំ​នេះ កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ​អ្វីខ្លះ​? ការណ៍​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បាន​មានប្រសាសន៍ថា នេះ​គឺជា​កិច្ចប្រជុំ​ដ៏​កម្រ ហើយក៏​ជា​ឱកាសល្អ ដែល​ស្ដែង​ឃើញ​ការគាំទ្រ​របស់​សហគម​ន៍​កីឡា​អន្ដរជាតិ និង​ពិភពលោកចំពោះ​កម្ពុជា ពិសេស​ការគាំទ្រ​ពេញទំហឹងសម្រាប់​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ និង​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​យុវជន​អាស៊ីឆ្នាំ​២០២៩ ផងដែរ។​

​​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​ពន្យល់ថា ត្បិតតែ​មហាសន្និបាត​ក​ម្រិ​ត​អាស៊ី តែ​ការចូលរួម​គឺ​កម្រិត​ពិភព​លោក តែមាន​អង្គការ​កីឡា​ធំៗ​លើ​ពិភពលោកនឹង​មក​ប្រមូលផ្ដុំ​ក្នុង​មហាសន្និបាតនៅ​រាជធានី​ភ្នំពេញ​នេះ ដែល​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​នេះក្លាយជា​ដែក​ឆក់​មួយ ដើម្បី​ទាក់​អារម្មណ៍​ពិភពលោក​មក​កម្ពុជា ពិសេស​ផ្ដល់នូវ​កេរ្ដិ៍ឈ្មោះ​ដ៏​ល្អ​សម្រាប់​កម្ពុជា ក្រោម​ម្លប់​សន្ដិភាព និង​ការអភិវឌ្ឍនៃ​សម័យ​តេ​ជោ សែន តែម្ដង។​ ​អ្វីដែល​ពិសេស ពិធី​បើក​មហា​សន្និបាត​ OCA ​នៅ​កម្ពុជា​នេះនឹង​ទទួលបាន​ការផ្ដល់​កិត្តិយស​អញ្ជើញ​ចូលរួម​ ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ហើយ​សម្ដេច​នឹង​ថ្លែង​សន្ទរកថា​គន្លឹះ ដើម្បី​បង្ហាញ​នូវ​សុច្ឆន្ទៈ​ដ៏​ខ្លាំងក្លា​របស់​រាជរដ្ឋាភិបាល ក្នុង​ការកសាង និង​ជំរុញ​ចលនា​កីឡា​ជាតិ ជាមួយ​ចលនា​អូឡាំពិក​អន្ដរជាតិ​ទៀតផង។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បន្ដថា ក្រោម​ការគិតគូរ និង​យកចិត្តទុកដាក់​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន ក្រៅពី​ការត្រៀម​លក្ខណៈ​រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​នេះ ឯកឧត្តម​រដ្ឋមន្ដ្រីក៏បាន​ដាក់ចេញ​នូវ​វិធានការ​ផ្សេងៗ ដូចជា​ការត្រៀម​រៀបចំ​ពិ​ព័រ​ណ៍​អំពី​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣, ទស្សនា​កម្ពុជាឆ្នាំ​២០២៣, ពិ​ព័រ​ណ៍​ទេសចរណ៍ និង​ការរៀបចំ​កញ្ចប់​ទស្សន​កិច្ច​ទៅតាម​គោលដៅ​ទេសចរណ៍​សំខាន់​ ដល់​ប្រតិភូ​កីឡា​ទាំងអស់ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ផងដែរ។ គណៈកម្មការ​ជំនាញ​នីមួយៗបានដឹង​ពី​គោលដៅ របៀបរបប​ការងារ និង​តួនាទី​ភារកិច្ច​របស់ខ្លួន ដោយ​រង់ចាំតែ​ការអនុវត្ត​ប៉ុណ្ណោះ ដើម្បី​ជំរុញ​ព្រឹត្តិការណ៍​ជា​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ឲ្យ​ទទួលបាន​ជោគជ័យ៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm