ម៉ាឡេស៊ី៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak បានចាប់ផ្ដើមអនុវត្តន៍ទោសជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ បន្ទាប់ពីចាញ់បណ្ដឹងឧទ្ធរណ៍ចុងក្រោយរបស់លោក ក្នុងករណីអំពើពុករលួយទាក់ទងនឹងការលួចមូលនិធិរដ្ឋនៃគម្រោងអភិវឌ្ឍន៍របស់ធនាគារ Berhad ម៉ាឡេស៊ី (1Malaysia Development Berhad) ដោយតុលាការកំពូលរបស់ប្រទេសនេះគាំទ្រជាឯកច្ឆន្ទឲ្យមានទោស និងជាប់ពន្ធនាគាររបស់លោក។

លោក Najib បានក្លាយជាអតីតមេដឹកនាំដំបូងរបស់ម៉ាឡេស៊ី ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ នៅពេលលោកត្រូវបាននាំខ្លួនកាលពីថ្ងៃអង្គារទៅកាន់ពន្ធនាគារ Kajang នៅជាយរដ្ឋធានី Kuala Lumpur ក្រោយតុលាការចេញសាលក្រម។ ក្រុមមេដឹកនាំបក្សប្រឆាំង សកម្មជន និងប្រជាពលរដ្ឋភាគច្រើនបានសាទរ ពីដំណើរការឆាប់រហ័សរបស់តុលាការក្នុងសវនាការប្ដឹងឧទ្ធរណ៍កាលពីថ្ងៃអង្គារ ដោយហៅការកាត់ក្ដីនោះថា ជាជ័យជម្នះសម្រាប់ប្រជាពលរដ្ឋម៉ាឡេស៊ីដែលបានបោះឆ្នោតកាលពីឆ្នាំ២០១៨ ដើម្បីដករដ្ឋាភិបាលរបស់លោក Najib និងកាត់ទោសលើរូបលោក។ ក្រុមប្រឹក្សាតុលាការសហព័ន្ធដែលមានសមាជិក ៥រូបបាននិយាយថា ខ្លួនបានរកឃើញថា ការសម្រេចចិត្តរបស់តុលាការជាន់ខ្ពស់គឺត្រឹមត្រូវ ហើយថា ការប្តឹងឧទ្ធរណ៍របស់លោក Najib គឺគ្មានប្រសិទ្ធភាពអ្វីឡើយ៕
អត្ថបទ៖ សុខមាន