ទួរគី​និយាយថា ប្រទេស​លោកខាងលិច​ចង់​អូសបន្លាយ​ជម្លោះ​អ៊ុយ​ក្រែ​ន​

2022/08/24 06:15:22 pm        330

​ទួរគី៖ រដ្ឋមន្ត្រីការបរទេស​ទួរគី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា បណ្ដា​ប្រទេស​លោកខាងលិច​មួយ​ចំនួន​គ្មាន​បំណង​ចង់​ឃើញ​ការ​បញ្ចប់​ជម្លោះ​អ៊ុយ​ក្រែ​ន​ទេ ហើយ​កំពុង​រារាំង​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិសម្រប​សម្រួល​ដោយ​អង្គការសហប្រជាជាតិ និង​ប្រទេស​ទួរគី​ដែល​បាន​ចុះហត្ថលេខា​ដោយ​ទីក្រុង Moscow​ និង​ទីក្រុង Kiev។

​ថ្លែង​ទៅកាន់​សារព័ត៌មាន Haber Global ជា​ភាសា​ទួរគី ប្រមុខ​ការទូត​ទួរគី​លោក Mevlut Cavusoglu បាន​បញ្ជាក់​ថា ប្រទេស​លោកខាងលិច​មួយ​ចំនួន​ចង់​ឲ្យ​សង្គ្រាម​នេះ​បន្ត​ទៀត ដោយ​បន្ថែម​ថា មិន​មែន​ត្រឹមតែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ថែមទាំង​សមាជិក​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ទៀត​ផង តែ​លោក​ពុំបាន​និយាយ​ចំ​ឈ្មោះ​រដ្ឋ​ណាមួយ​នោះ​ទេ​។ ​លោក​បាន​បញ្ជាក់​ថា ហើយក៏​មាន​អ្នក​ដែល​ចង់​បំផ្លាញ​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​ផង​ដែរ ដោយ​បន្ថែម​ថា សហរដ្ឋអាមេរិក​គ្មាន​អី​ជាប់​ពាក់ព័ន្ធ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នោះ​ទេ ហើយ​វា​កំពុង​ក្លាយ​ជា​ជំនួយ​ដ៏​សំខាន់។

​លោក​ថា ​ការ​ជួយ​ជ្រោមជ្រែង​របស់​សហរដ្ឋអាមេរិក​មាន​ដូចជា ដក​ការរារាំង​លើ​ការនាំចេញ​ជី​កសិកម្ម​របស់​រុស្ស៊ី បើក​កំពង់ផែ ដក​ការ​រឹតត្បិត​លើ​ចរន្ត​សាច់ប្រាក់​ធនាគារ។​ល​។ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ចង់​បំផ្លាញ ដោយ​លើក​ឡើង​ថា ប្រទេស​ទួរគី​នឹង​បន្ត​ធ្វើការ​ដើម្បី​ឲ្យ​ប្រាកដ​ថា កិច្ច​ព្រម​ព្រៀង​គ្រាប់​ធញ្ញជាតិ​ត្រូវ​បាន​បោះជំហាន​ទៅមុខ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm