រាជរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលដីជុំវិញបឹងទន្លេសាបជាង២ម៉ឺនហិកតា ជូនពលរដ្ឋជាង ១៧ ០០០គ្រួសារ

2022/08/24 06:51:08 pm        505

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាក់ព័ន្ធ បានសម្រេចកាត់ឆ្វៀលដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប ចែកជូនប្រជាពលរដ្ឋសម្រាប់អាស្រ័យផល ដែលរហូតមកដល់ខែឧសភា ឆ្នាំ២០២២ មានចំនួនជាង ២ម៉ឺនហិកតា ជូនប្រជាពលរដ្ឋជាង ១៧ ០០០គ្រួសារ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួង បានលើកឡើងថា ចាប់ពីអនុវត្តនូវបទ​បញ្ជា​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីឆ្នាំខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធ​ការបង្ក្រាបការកាប់ទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប គឺមានប្រជាពលរដ្ឋស្ម័គ្រ​ចិត្តបានប្រគល់ដីជូនរដ្ឋវិញចំនួនជាង ១៥ ០០០គ្រួសារ ស្មើនឹងផ្ទៃដីចំនួនជាង ៦៣ ០០០ហិកតា ។

ឯកឧត្តម បន្តថា ក្រសួង និងអាជ្ញាធរខេត្ត បានកប់គ្រាប់ត្នោតចំនួនជាង ៣៤ម៉ឺនគ្រាប់ នៅតំបន់ព្រៃលិចទឹក​ដែលបានកាប់ទន្ទ្រាន និងដាំដើមឈើមួយចំនួនទៀត ​មានដើមច្រកែង និងរាំង ដើមឫស្សី ដើមផ្ទោល ដើមរំដេញជាដើម ដែលសរុបទៅជាច្រើនម៉ឺនដើមទៀត។ កាលពីខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីទទួលបទបញ្ជារបស់សម្ដចតេជោ​ គឺក្រសួងពាក់ព័ន្ធ បានកាត់ឆ្វៀល​ដីនៅជុំវិញ​បឹងទន្លេសាបជូនពលរដ្ឋទំហំជាង ២ម៉ឺនហិកតា ហើយបានផ្ដល់កម្មសិទ្ធិនូវផ្ទៃដីទំហំជាង ១១ ០០០ហិកតា ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ សម្ដេចតេជោ ​បានបញ្ជាឲ្យបង្កើតគណៈកម្មការចម្រុះ ដើម្បីបង្ក្រាប​ករណីការលួចកាប់ទន្ទ្រានដៃព្រៃលិចទឹក ​នៅជុំវិញបឹងទន្លេសាប​ ដែលមាននៅខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង សៀមរាប និងខេត្តបន្ទាយមានជ័យ ​ដោយដកហូតបានដីជាច្រើន​ម៉ឺនហិកតា រួមទាំងមានការចាប់ខ្លួនអ្នកប្រព្រឹត្តិល្មើសមួយចំនួនបញ្ជូនទៅ​ផ្ដន្ទាទោស​ផងដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm