បាល់ទាត់៖ ក្លិបឡើងថ្មី Nottingham Forest នៅមិនទាន់បិទបញ្ចប់ខ្ទង់ចំណាយរបស់ខ្លួនក្នុងការទិញចូលកីឡាករថ្មីឡើយ ខណៈដែលកំពូលអ្នកសារព័ត៌មានកីឡាអ៊ីតាលី Fabrizio Romano បញ្ជាក់ថា ខ្សែប្រយុទ្ធកូរ៉េ Hwang Ui-Jo នឹងក្លាយជាកីឡាកររបស់ Forest ឆាប់ៗ។

Nottingham Forest បានដាក់សំណើ ៥លានផោនដើម្បីនាំយកកីឡាករវ័យ ២៩ឆ្នាំរូបនេះពីក្លិបបារាំង Girondins de Bordeaux ដែលធ្លាក់ទៅក្របខណ្ឌទី២ បារាំងរដូវកាលមុន។ ប្រសិនបើការចរចាបានសំរេច Hwang Ui-Jo ក៏មិនមក Forest ភ្លាមៗដែរ ដោយក្លិបគ្រោងបញ្ចេញឱ្យក្លិបក្រិក Olympikos ខ្ចីជើងពេញមួយរដូវកាល។ Ui-Jo បានស៊ុតបញ្ចូលទី ១១គ្រាប់ក្នុងការបង្ហាញខ្លួន ៣២លើកឱ្យ Bordeaux នៅក្របខណ្ឌកំពូលបារាំង Ligue 1 រដូវកាលមុន។ មុននេះដែរ West Ham ក៏បានទាក់ទង់ និងមានកិច្ចសម្ភាសន៍ជាមួយជាមួយ Hwang Ui-Jo ដែរតែការចរចាមិនបានសំរេច៕
អត្ថបទ៖នាង សុភាវុធ