UN មានបំណង​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​នុយក្លេអ៊ែរ​អ៊ុយ​ក្រែ​នដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​

2022/08/24 07:03:07 pm        533

UN៖ ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ ​កំពុង​ធ្វើ​សំណើ​ថ្មី​របស់ខ្លួន​ដើម្បី​វាយតម្លៃ​សុវត្ថិភាព និង​សន្តិសុខ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក ​ចំពោះ​ការ​បាញ់​ផ្លោង​នៅ​បរិវេណ​រោង​ចក្រ​នេះ​។

សកម្មភាព​យោធា​បាន​បង្ក​ឱ្យ​មាន​ការព្រមាន ​អំពី​មហន្តរាយ​នុយក្លេអ៊ែរ​ដែល​អាច​កើតមាន​។ ប្រធាន​គោល​នយោ​បាយ​របស់​អង្គការសហប្រជាជាតិ​លោកស្រី Rosemary DiCarlo បាន​ថ្លែង​ទៅកាន់​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គា​រថា ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ (IAEA) បាន​ស្នើ​សុំ​ឱ្យ​បញ្ជូន​បេសកកម្ម​ទីភ្នាក់ងារ ​(IAEA) ទៅកាន់​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia។ លោកស្រី​បាន​និយាយ​ថា ការរៀបចំ​កំពុង​ដំណើរការ ហើយ​បាន​ស្វាគមន៍​ចំពោះ​សេចក្តី​ថ្លែងការណ៍​ថ្មីៗ​ពី​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​បង្ហាញ​ពី​ការគាំទ្រ​សម្រាប់​បេសកកម្ម ទីភ្នាក់ងារ ​IAEA ទៅកាន់​រោងចក្រ​នេះ​។​ ​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការ​សហប្រជាជាតិរ​បស់​ប្រទេស​រុស្ស៊ី លោក Vassily Nebenzia បាន​ប្រាប់​ក្រុមប្រឹក្សា​ថា ចាប់​តាំង​ពី​កិច្ចប្រជុំ​ចុងក្រោយ​ស្តីពី​ប្រតិបត្តិការ​នៅ Zaporizhzhia ប្រហែល​ពីរ​សប្តាហ៍​មុន​ស្ថានភាព​សុវត្ថិភាព​នុយក្លេអ៊ែរ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។

លោក​និយាយ​ថា ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​អ៊ុយ​ក្រែ​នបន្ត​បាញ់​ផ្លោង​ មក​លើ​ទឹកដី​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ និង​នៅ​ទីប្រជុំជន Enerhodar ជា​រៀងរាល់ថ្ងៃ ហើយ​នេះ​បង្កើត​ហានិភ័យ​ពិតប្រាកដ​នៃ​គ្រោះថ្នាក់​វិទ្យុសកម្ម​។ ​កាល​ពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ជំរុញ​សហគមន៍​អន្តរជាតិឱ្យ​ចេញ​ឱសានវាទ​ដល់​រុស្ស៊ី ដើម្បី​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​ ស្តីពី​តំបន់​គ្រី​មៀ​ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​គី​វ លោក Zelenskyy បាន​និយាយថា វត្តមាន​យោធា​រុស្ស៊ី​ដែល​កំពុង​បន្ត​នៅ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia គឺជា​គ្រោះថ្នាក់​ដល់​ពិភពលោក​ទាំងមូល ហើយ​ទាហាន​មិន​បាន​យល់ដឹង​ច្បាស់​អំពី​បញ្ហា​ថាមពល​នុយក្លេអ៊ែរ​ឡើយ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        33
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        389

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm