រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំការផ្ដល់សាច់ប្រាក់ជូនគ្រួសារដែលស្ថិតនៅក្បែរភាពក្រីក្រ

2022/08/24 07:39:08 pm        738

ភ្នំពេញ៖ ប៉ុន្មានឆ្នាំមកនេះ ចាប់តាំងពីមានវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ថវិកាជាច្រើន ដើម្បីជួយឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ទូទាំងប្រទេសរហូតដល់សព្វថ្ងៃ។

បញ្ហាកូវីដ-១៩នៅបន្ត និងមានបញ្ហាសាកលថ្មីៗបន្តកើតឡើងនាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងផែនការ និងក្រសួងសង្គមកិច្ច និងក្រសួងស្ថាប័នពាក់ព័ន្ធ ក៏បាននឹងកំពុងរៀបចំ​កម្មវិធីថ្មីមួយទៀត គឺឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារដែលស្ថិតនៅក្បែរបន្ទាត់ភាពក្រីក្រ។

រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូបន្ថែមជួយដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្បែរបន្ទាត់ភាពក្រីក្រ។នេះជាការបញ្ជាក់ ឯកឧត្តម សំហេង បុរស ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ឯកឧត្តម បានបញ្ជាក់ថា ក្រុមការងារជំនាញដោយមានអគ្គលេខាធិការដ្ឋានក្រុម​ប្រឹក្សា​ជាតិគាំពារ​សង្គម ​និងក្រសួងផែនការ កំពុងពិភាក្សាពីការត្រៀមដោះស្រាយផល​ប៉ះពាល់ដោយបញ្ហា​សេដ្ឋកិច្ច​ផ្សេងៗ​ជួយដល់ពលរដ្ឋដែលក្រីក្រ ​និងពលរដ្ឋដែលស្ថិតនៅក្បែរភាពក្រីក្រផងដែរ។

ឯកឧត្តម លើកឡើងបន្ថែមថា ក្នុងដំណាក់កាលនេះ គឺក្រសួងផែនការកំពុងធ្វើការ​សិក្សាពីកាត​កំណត់​អត្តសញ្ញាណគ្រួសារក្បែរភាពក្រីក្រ។ ក្នុងឆ្នាំ ២០២៣ខាងមុខ ​គឺមន្រ្តីជំនាញសង្ឃឹមថា កម្ពុជា​នឹងអាចដាក់ចេញនូវជំនួយបន្ថែមទៀត ​ជួយលដល់ពលរដ្ឋក្បែរភាពក្រីក្រ។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលចាប់​ផ្ដើមតាំងពីខែ មិថុនា ឆ្នាំ ២០២០ មកម្លេះ។ ​ចាប់តាំងពីការចាប់ផ្ដើមអនុវត្ត រហូតមក​ត្រឹមខែ កក្កដា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលកម្ពុជា ​បានចំណាយថវិកាអស់ជាង ​៧៤៤លានដុល្លារ ក្នុងការជួយដល់គ្រួសារក្រីក្រជាប្រចាំខែ។ ​គិតត្រឹមពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មិនទាន់មាន​ការប្រកាសបិទបញ្ចប់កម្មវិធីនេះនោះទេ។

ករណីឈានដល់ការបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ រាជរដ្ឋាភិបាលក៏​នឹង​ដាក់ចេញកម្មវិធីថ្មីមួយទៀត ​គឺកម្មវិធីកញ្ចប់គ្រួសារ​ ជាកម្មវិធីទម្រ។ កម្មវិធីកញ្ចប់គ្រួសារ នឹងផ្តោតសំខាន់លើក្រុមគោលដៅចំនួន ៥ ៕ អត្ថបទ៖ គឹមហុក



អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm