កម្ពុជាទទួលបានវិនិយោគលើវិស័យសំណង់មានទុនសរុប ៣១ ៤៨៤ លានដុល្លារអាម៉េរិក

2022/08/24 12:44:50 pm        818

ភ្នំពេញ៖ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការវិនិយោគលើវិស័យសំណង់ មានចំនួនប្រមាណជាង ១៩ ពាន់គម្រោង លើផ្ទៃក្រឡាសំណង់ជាង ៧១ លានម៉ែត្រការ៉េ និងមានទុនវិនិយោគលើវិស័យនេះប្រមាណជា ៣១ ៤៨៤ លានដុល្លារអាម៉េរិក ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញរបាយការណ៍ អំពីសមិទ្ធផលសម្រេច​បានរយៈពេល ៥ឆ្នាំ កន្លងមក នៅក្នុងវិស័យសំណង់ ក្នុងនោះការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យ​សំណង់ទាំងក្នុងស្រុក​ និងពីក្រៅប្រទេស​ មានសន្ទុះខ្លាំងក្លា និងបានរួមចំណែកដ៏សំខាន់ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ចជាតិ។ ​ជាក់ស្តែងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ការវិនិយោគក្នុងវិស័យ​សំណង់សម្រេចបាន ១៩ ៣២២ គម្រោង លើផ្ទៃក្រឡាសំណង់ជាង ៧១ លានម៉ែត្រការ៉េ និង​មានទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៣១ ៤៨៤ លានដុល្លារអាម៉េរិក ក្នុងនោះ​នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២២ ការវិនិយោគលើវិស័យនេះ ​មានចំនួន ២ ០០០ គម្រោង លើផ្ទៃក្រឡាសំណង់ប្រមាណជាង ២,៨ លានម៉ែត្រការ៉េ ​និងមានទុនវិនិយោគ ១ ២០៦ លានដុល្លារអាមេរិក។

ជុំវិញការអភិវឌ្ឍន៍វិស័យសំណង់នេះ បើគិតពីចាប់ផ្តើមអនុវត្តឆ្នាំ ២០០០ ដល់រយៈពេល ៦ ខែ ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់នៅ​ទូទាំង​ប្រទេសចំនួនជាង ៥៧ ពាន់គម្រោង ​លើផ្ទៃក្រឡាសំណង់សរុបចំនួនជាង ១៦៦ លានម៉ែត្រការ៉េ និងមានទុនវិនិយោគសរុបប្រមាណ ៦៦ ២០៥ លានដុល្លារអាម៉េរិក ក្នុងនោះ​ការអភិវឌ្ឍគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង ​នៅទូទាំងប្រទេស មានចំនួន ២ ៤៧២ អគារ គម្រោងបុរីលំនៅឋាន​ និងបណ្តុំលំនៅឋាន មានលក្ខណៈជាបុរីមានចំនួន ៤៨២ គម្រោង។

ចំណែកការផ្ដល់វិញ្ញាបនបត្រប្រកបវិជ្ជាជីវៈសិក្សាគម្រោងប្លង់ដល់អ្នកវិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញវិញ្ញាបនបត្រជូនដល់អ្នកប្រកបវិជ្ជាជីវៈ ​មានចំនួន ៥៤២រូប ក្នុងនោះមានស្ថាបត្យករ ២៧០ រូប (សញ្ជាតិបរទេស ៥ រូប) ​និងវិស្វករ ២៧២រូប (វិស្វករសញ្ជាតិបរទេស ៦រូប) និងបានផ្តល់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ចំនួន ៣ ក្រុមហ៊ុន។

សូមបញ្ជាក់ថា ពាក់ព័ន្ធវិស័យសេវាកម្ម នៅក្នុងឆមាសទី ១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប៉ាន់ស្មានថា ​នឹងសម្រេចបានកំណើនក្នុងអត្រា ៤,៣% ក្នុងនោះអនុវិស័យអចលនទ្រព្យ ត្រូវបានប៉ាន់ស្មានថា ​នឹងបន្តនិន្នាការកើនឡើង ប៉ុន្តែក្នុងល្បឿនយឺត ក្នុងអត្រា ២,៥% ដោយសារការបន្តថមថយសកម្មភាពទិញ-លក់អចលនទ្រព្យថ្លៃខ្ពស់​ ពិសេសខុនដូ និងអាផាតមិន ខណៈដែលសកម្មភាពទិញ-លក់/ជួលអចលនទ្រព្យថ្លៃទាប ​និងមធ្យម ជាពិសេសលំនៅឋាន រំពឹងថា នឹងបន្តសកម្មភាព៕ អត្ថបទ៖ សុន រ៉ាឌី​


អត្ថបទដែលទាក់ទង

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ អាជ្ញាធរសង្កាត់ មានតួនាទីសំខាន់ខ្លាំង ក្នុងការតាមដាន និងលុបបំបាត់ការឆបោកអនឡាញ (on-line scams)
2026/01/16 08:24:17 pm        1
លោកជំទាវបណ្ឌិត អញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់គោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី និងវីរនគរបាលជាតិពលី
2026/01/16 08:12:50 pm        2
កម្ពុជាជាប់ចំណាត់ថ្នាក់សកល លេខ១១៨ ខណៈឆ្នាំ២០២៤ លេខ១៤៥ អំពីបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល
2026/01/16 08:07:45 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Orban បង្កើនយុទ្ធនាការប្រឆាំងអ៊ុយក្រែន ខណៈសមរភូមិនៃការបោះឆ្នោតកាន់តែតានតឹង

2026/01/16 08:50:11 pm
​លោក Putin ប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងប្រធានាធិបតីអ៊ីរ់ង់ថា រុស្ស៊ីមានឆន្ទៈជួយសម្របសម្រួល
2026/01/16 08:47:49 pm
​មីយ៉ាន់ម៉ាចា្រនចោលការចោទប្រកាន់គ្មានភស្តុតាងរបស់ ICJ ជុំវិញអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា
2026/01/16 08:45:43 pm
​នូវែលហ្សេឡង់បិទស្ថានទូត នៅអ៊ីរ៉ង់ ដោយសារ «ស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗ»
2026/01/16 08:43:31 pm
​តំបន់ចាយប្រាក់អឺរ៉ូ មានអតិរេកពាណិជ្ជកម្ម ១១,៥ពាន់លានដុល្លារ នៅខែវិច្ឆិកាឆ្នាំមុន
2026/01/16 08:38:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/16 12:46:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/15 04:26:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/15 03:31:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/11 02:02:17 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am