អង់គ្លេស៖ ការសាកល្បងដំណាក់កាលចុងក្រោយ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឬវីរុសកូរ៉ូណា ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Astra Zeneca និងសាកលវិទ្យាល័យ Oxford ត្រូវបានផ្អាកបន្ទាប់ពីអ្នកចូលរួមមានប្រតិកម្មមិនល្អនៅក្នុងចក្រភពអង់គ្លេស។ ក្រុមហ៊ុន Astra Zeneca បានហៅការផ្អាកនោះថា ជាការឈប់សម្រាកតាមទម្លាប់ក្នុងករណីឈឺដែលមិនអាចពន្យល់បាន។
លទ្ធផលនៃការសាកល្បងវ៉ាក់សាំង កំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់នៅជុំវិញពិភពលោក។ ក្រុមហ៊ុនផលិតវ៉ាក់សាំង Astra Zeneca របស់សាកលវិទ្យាល័យ Oxford ត្រូវគេមើលឃើញថា ជាគូប្រជែងដ៏ខ្លាំងក្លាមួយក្នុងចំណោមក្រុមហ៊ុនរាប់សិបអង្គភាព ដែលត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោក។ ក្តីសង្ឃឹមខ្ពស់ដែលថា វ៉ាក់សាំងនេះអាចជាថ្នាំដំបូងគេដែលដាក់លក់លើទីផ្សារ បន្ទាប់ពីទទួលបានជោគជ័យនូវការធ្វើតេស្តដំណាក់កាលទី១ និងទី២។ ការឈានឆ្ពោះទៅដល់ដំណាក់កាលទី៣ នៃការសាកល្បងក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ មានអ្នកចូលរួមប្រមាណ ៣ម៉ឺននាក់នៅសហរដ្ឋអាមេរិក ក៏ដូចជានៅចក្រភពអង់គ្លេស ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង។ ការសាកល្បងវ៉ាក់សាំងនានាដំណាក់កាលទី៣ ជារឿយៗមានអ្នកចូលរួមរាប់ពាន់នាក់ ហើយអាចមានរយៈពេលច្រើនឆ្នាំ៕
អត្ថបទ៖ សុខមាន
