ផែនការអភិវឌ្ឍវិស័យថាមពលនឹងដាក់ចេញឆាប់ៗ ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍ

2022/08/24 01:02:48 pm        1.1 K

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល កំពុងពន្លឿនរៀបចំផែនការអភិវឌ្ឍវិស័យថាមពលរយៈពេលវែង ឆ្នាំ ២០២១-២០៤០ ដោយគ្រោងដាក់ចេញនៅចុងឆ្នាំនេះ ដើម្បីដោះស្រាយនូវសេចក្តីត្រូវការ ជាពិសេសការជម្រុញប្រើប្រាស់អគ្គិសនីឲ្យដើរស្របតាមផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងពីផែន​ការនេះនៅក្នុងជំនួបពិភាក្សា​ការងារជាមួយលោកជំទាវ ជោតសាណា វ៉ាម៉ា (Jyotsana Varma) នាយិកា ADB ប្រចាំកម្ពុជា នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ ចំពោះកិច្ច​សហប្រតិបត្តិការជាដៃគូរ ​លើការរៀបចំនូវផែនការអភិឌ្ឍវិស័យថាមពលសម្រាប់រយៈពេលវែង ​ឆ្នាំ ២០២១-២០៤០ ​សម្រាប់ការផលិត ការបញ្ជូន និងការចែកចាយនៅក្នុងក្របខណ្ឌអគ្គិសនីនៅទូទាំង​ប្រទេស ក្រសួង និងADB បន្តការសហការល្អ សម្រាប់គម្រោងនេះ ដើម្បីដោះស្រាយនូវសេចក្តី​ត្រូវការ ​សម្រាប់ការប្រើប្រាស់អគ្គិសនីនៅកម្ពុជា។

ចំពោះការងារសហប្រតិបត្តិការរវាង ADB នៅក្នុងវិស័យថាមពល​ ជាពិសេសក្រសួងរ៉ែ ​និងថាមពល មានរយៈពេលជាច្រើនមកហើយ​ ក្នុងនោះ ADB ​តែងតែដើរតួជាដៃគូរ នៅក្នុងការអភិវឌ្ឍ​វិស័យថាមពល រហូតទទួលបានលទ្ធផលជាផ្លែផ្កាមកដល់សព្វថ្ងៃ។

ក្នុងជំនួបនេះ, លោកជំទាវ ជោតសានា វ៉ាម៉ា (Jyotsana Varma) ថ្លែងថា ការអភិវឌ្ឍន៍វិស័យថាមពល​គឺជាកត្តាសំខាន់ ​ដែលទាមទារឲ្យមានការរៀបចំផែនការអភិវឌ្ឍលើវិស័យនេះឲ្យបានច្បាស់លាស់ ក្នុងនោះ ADB គឺជាដៃគូរសហការជាមួយក្រសួងរ៉ែ ​និងថាមពល ក្រៅពីនេះADB​នៅមាន​តួ​អង្គពីរ​ផ្សេងទៀត ​គឺអាជ្ញាធរអគ្គិសនីកម្ពុជា ​និងក្រុមហ៊ុនអគ្គិសនីកម្ពុជា ដើម្បីរួមគ្នារៀបចំការងារ​ទាំងពីរ​នេះឲ្យចេញជា​លទ្ធផល​ផ្លែផ្កា សម្រាប់ការអភិវឌ្ឍ​វិស័យថាមពលនៅព្រះរាជាណាចក្រកម្ពុជា​ឲ្យ​ប្រកបដោយប្រសិទ្ធភាព៕អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

នគរបាលជាតិបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសអនឡាញ រួមទាំងស្កេម នៅកាស៊ីណូ ខេត្តស្វាយរៀង ឃាត់ខ្លួនជនពាក់ព័ន្ធ១០៧នាក់
2026/04/03 08:26:29 am        1
[TOP STORY] សម្ដេចធិបតី ចេញបទបញ្ជាឲ្យស្រាវជ្រាវបណ្ដាញលួចនាំប្រេងខុសច្បាប់ពីថៃ ចូលម​កកម្ពុជា បើមានមន្ដ្រីពាក់ព័ន្ធត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌ
2026/04/03 07:19:03 am        1
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គលសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន
2026/04/02 07:05:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចពិភាក្សាដឹកនាំដោយអង់គ្លេសស្ដីពីវិបត្តិច្រកសមុទ្រ Hormuz បញ្ចប់ដោយគ្មានលទ្ធផល ខណៈទាមទារបើកឡើងវិញជាបន្ទាន់

2026/04/03 08:58:13 am
​អ្នកជំនាញអាមេរិកលើកឡើងថា ការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម
2026/04/03 08:52:50 am
​UN ត្រៀមបោះឆ្នោតលើសេចក្តីសម្រេចច្រកសមុទ្រហ័រមូស ខណៈចិន ប្រឆាំងនឹងការប្រើប្រាស់កម្លាំង
2026/04/03 08:50:19 am
​ពិភពលោកអន្ទះសារចង់បើកច្រកសមុទ្រ Hormuz ខណៈលោក Trump និងអ៊ីរ៉ង់បន្តគំរាមដាក់គ្នាឥតឈប់
2026/04/03 08:40:35 am
​កុមារបួននាក់ ត្រូវបានចាក់សម្លាប់នៅសាលាមត្តេយ្យប្រទេសអ៊ុយហ្គង់ដា ជនសង្ស័យត្រូវបានចាប់ខ្លួន
2026/04/03 08:36:43 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/02 02:12:19 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am