កម្ពុជា-ចិនពិភាក្សា​គ្នា​​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្មច្រើនថែមទៀត​​ទៅ​ប្រទេស​ចិន​

2022/08/24 08:48:32 pm        835

ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន បាន​ជួប​ពិភាក្សា​គ្នា​ ដើម្បី​ស្វែង​យល់​​ពី​កាលានុ​វត្ត​ភាព និង​បញ្ហា​ប្រឈម​នានា​​ក្នុង​វិស័យ​កសិកម្ម​​កម្ពុជា ដើម្បី​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន​ឱ្យ​បាន​កាន់​តែ​ច្រើនថែម​ទៀត​​​។

នេះជាការលើកឡើង ក្នុងកិច្ចប្រជុំមួយរវាង ឯកឧត្តម ប៊ុន ចន្ធី អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម និង​​​លោក ZHANG Lubiao អគ្គ​នាយក​នៃ​មជ្ឈ​មណ្ឌល​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ក្រៅ​ប្រទេស​នៃ​ក្រសួង​កសិកម្ម និង​កិច្ច​ការ​ជន​បទ​ចិន នៅ​ថ្ងៃទី​ ២២ ខែ​សីហា នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជ​កម្ម ។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ​ចំណុច​សំខាន់​ៗ​ចំនួន ៣ ត្រូវ​បាន​លើក​មក​ពិភាក្សា​ក្នុង​ពេល​នោះ​​រួម​មាន ការ​សិក្សា​​បន្ថែម​អំពី​ស្ថាន​ភាព​នៃ​ពាណិជ្ជ​កម្ម​នាំ​ចេញ-​ចូល ផលិត​ផល​កសិកម្ម និង​ទីផ្សារ​ផលិត​ផល​កសិ​កម្ម​ក្នុងស្រុក, ការ​សិក្សា​បន្ថែម​អំពី​គោល​នយោបាយ​ និង​ផែនការ​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម, និង​ការ​ប្រឹក្សា​យោបល់​នានា​លើ​គម្រោង​ផែនការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​សម្រាប់​ជា​ធាតុ​ចូល​ក្នុង​ការ​រៀបចំ​ផែនការ​ទំនើប​កម្ម​វិស័យ​កសិកម្ម​កម្ពុជា-​ចិន​ឱ្យ​ចំ​គោលដៅ សំដៅ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​ និង​ជំរុញ​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ទីផ្សារ​ប្រទេស​ចិន​។

ឯកឧត្តម ប៊ុន ចន្ធី បាន​លើក​ឡើង​ថា សេដ្ឋកិច្ច និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជា​លក្ខណៈ​អន្តរ​ជាតិ​របស់​កម្ពុជា ​កំពុង​មាន​ដំណើរ​ការ​ល្អ​ជា​លំដាប់​ ហើយ​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​ក៏​មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ​។ បច្ចុប្បន្ន​កម្ពុជា​មាន​ផលិត​ផល​កសិកម្ម​សក្ដានុពល​ជា​ច្រើន​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​​​ចិន ​មាន​ដូចជាចេក​ ស្វាយ អង្ករ ពោត ដំឡូងមី និងស្វាយចន្ទី ជាដើម​។

លោក ZHANG Lubiao បាន​និយាយ​ថា គោល​បំណង​នៃ​ដំណើរ​បេសកកម្ម​របស់​លោក​ គឺ​ផ្តោត​សំខាន់​លើ​ការ​ស្វែង​យល់​បន្ថែម​អំពី​កាលានុវត្ត​ភាព ​និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​របស់​កម្ពុជា ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​ផែនការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម​កម្ពុជា-​ចិន ​ក៏​ដូចជា​ដើម្បី​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ​និង​ប្រទេស​ចិន។

លោក​ បន្ថែម​ទៀត​ថា ដើម្បី​ជំរុញ​ឱ្យ​សកម្ម​ភាព​ពាណិជ្ជកម្ម​កម្ពុជា-​ចិន ​កាន់​តែ​ល្អ​បន្ថែម​ទៀត កម្ពុជា​គួរ​ពិចារណា​ចំពោះ​ការ​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​សម្រាប់​វិស័យ​កសិកម្ម, ការ​រៀបចំ​ឱ្យ​មាន​ក្រុម​ការងារ​ប្រចាំ​នៅ​ស្ថាន​ទូត​កម្ពុជា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ជា​មួយ​ភាគី​ចិន​បាន​ទាន់​ពេល​វេលា, ​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់ និង​ការ​បង្កើត​ឱ្យ​មាន​តំបន់​អនុ​គ្រោះ​ពន្ធ​ជាដើម។

ទិន្នន័យ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យ​ដឹង​ថា​ ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា-ចិន ​ក្នុង​រយៈ​ពេល ៧ ​ខែ​ដំបូង ឆ្នាំ ​២០២២ មាន​ទឹក​ប្រាក់​សរុប ​៦ ៩៧១ ​​លាន​ដុល្លារ​ កើន​ឡើង​ ១៥.៥​ ភាគរយ​បើ​ធៀបរយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២១​។ ក្នុង​នោះ​កម្ពុជា​នាំចេញ​ទំនិញ​ក្នុង​ទឹក​ប្រាក់ ​៧០១​,១៩​ លាន​ដុល្លារ ធ្លាក់​ចុះ ១៥ ​ភាគ​រយ និង​ការ​នាំ​ទំនិញ​ពី​ចិន​មក​កម្ពុជា​ មាន​ទឹក​ប្រាក់​ ៦ ២៧០ ​លាន​ដុល្លារ កើន​ឡើង ២០.៤ ភាគរយ​៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        140
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm