ភ្នំពេញ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ឹង មករា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ខាង ឡេង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការ វិនិយោគកម្ពុជា (CDC ) បាននាំយកឈុតខោអាវកីឡា ចំនួន ៥,០០០ឈុត ជូនដល់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ។
ការប្រគល់ជូនឈុតខោអាវកីឡានេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា ពិសេសការពង្រឹង និងពង្រីកវិស័យកីឡា ក្នុងស្រទាប់យុវជន ដែលជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ៕




