អភិបាលរដ្ឋ​តិច​សាស់​និយាយថា ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​លើក​ទី​ពីរ​នៅ ​Dallas ចាប់តាំងពី​ឆ្នាំ​១៩៣២

2022/08/24 09:44:21 pm        1.4 K

​សហរដ្ឋអាមេរិក៖ អភិបាលរដ្ឋ​តិច​សាស់និយាយថា ប្រជាជន​តំបន់ Dallas-Forth Worth ជួប​បញ្ហា​ប្រឈម​ខុសធម្មតា​ក្នុងអំឡុងពេល​ទឹកជំនន់​។ លោក Greg Abbott អភិបាលរដ្ឋ​បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​គ្រោះមហន្តរាយ​រដ្ឋ​សម្រាប់ ២៣ក្រុងនៃ​រដ្ឋ​តិច​សាស់​កាលពី​ថ្ងៃ​អង្គារ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទូទាំង​តំបន់ Dallas-Fort Worth ដែល​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត បាន​បណ្តាលឱ្យ​ផ្លូវ​ជាច្រើនកន្លែង​ជន់​លិច ធ្វើ​ឲ្យ​យានយន្ត​លិច​ក្នុង​ទឹក ខណៈ​មន្ត្រី​បាន​ព្រមាន​អ្នកបើកបរ​ពី​ការធ្វើដំណើរ ហើយ​ទឹកបាន​ហូរ​ចូល​លំនៅឋាន និង​ទីតាំង​ពាណិជ្ជកម្ម​។​ ​នាយកដ្ឋាន​សេវា​អាកាសធាតុ​ជាតិ​និយាយថា កម្រិត​ទឹកភ្លៀង​ជាង ៩​អ៊ី​ញ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Dallas-Fort Worth បាន​ធ្លាក់​ក្នុង​រយៈពេល ២៤ម៉ោង ហើយ​បាន​រាំង​នៅ​រសៀល​ថ្ងៃ​ចន្ទ​។​

​អភិបាលរដ្ឋលោក Greg Abbott បាន​និយាយថា​ វា​គឺជា​ព្យុះភ្លៀង​ និង​ទឹកជំនន់​អាក្រក់​បំផុត​លើក​ទី​ពីរ​នៅក្នុង​ទីក្រុង Dallas ចាប់តាំងពី​ឆ្នាំ១៩៣២ មក និង​ជា​លើក​ទី​ពីរ​ដែល​អាក្រក់​បំផុត​នៅក្នុង​កំណត់ត្រា​។ ដូច្នេះហើយប្រជាជន​នៅក្នុង​ទីក្រុង Dallas ក៏ដូចជា​តំបន់​ទាំងមូលបានទទួល​កម្រិត​ទឹកភ្លៀង​ដែលជា​បញ្ហា​ប្រឈម​ខុសពី​ធម្មតា៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm