ប្រណាំងកង់៖ អ្នកការពារតំណែងជើងឯកកីឡាករស្លូវេនី Primoz Roglic បានប្រជែងឈ្នះដំណាក់កាលទី៤ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Vuelta a Espana នៅប្រទេសអេស្ប៉ាញ និងឡើងមកនាំមុខគេផងដែរក្នុងតារាងរួម។

ដំណាក់កាលទី៤ ដែលមានចំងាយផ្លូវ ១៥៣.៥គីឡូម៉ែត្រ កីឡាកររបស់ក្រុម Jumbo-Visma រូបនេះបានមកដល់ទីព្រ័ត្រមុនគេចំណាយពេល ៣ម៉ោង ៣១នាទី ៥វិនាទី តាមពីក្រោយដោយកីឡាករដាណឺម៉ាក Mads Pedersen និងកីឡាករម្ចាស់ផ្ទះអេស្ប៉ាញ Enric Mas ក្នុងថេរវេលាដូចគ្នា។ ជ័យជំនះរបស់ Primoz Roglic ក៏បានធ្វើឱ្យគេឡើងមកឈរលើគេផងដែរក្នុងតារាងវេលារួម ដោយមានវេលាចំណេញ ១៣វិនាទីពីលើអ្នកលេខ២ កីឡាករអាមេរិក Sepp Kuss ដែលជាមិត្តរួមក្រុម Jumbo-Visma និងលេខ៣ កីឡាករអង់គ្លេស Ethan Hayter របស់ក្រុម Ineos Grenadiers យឺតជាង ២៦វិនាទី។ ដោយឡែកសំរាប់ដំណាក់កាលទី៥ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៨៧គីឡូម៉ែត្របញ្ចប់នៅទីក្រុង Bilbao៕
អត្ថបទ៖នាង សុភាវុធ