អឺរ៉ុប និង​អង្គការ​ NATO បញ្ជាក់​ជាថ្មី​អំពី​ការគាំទ្រ​អ៊ុយ​ក្រែ​ន​នៅក្នុង​កិច្ចប្រជុំ​កំពូល

2022/08/24 03:15:26 pm        854

​អឺរ៉ុប៖ សហភាព​អឺរ៉ុប និង​អង្គការ​ NATO បាន​អះអាង​ជាថ្មី​នូវ​ការគាំទ្រ​ចំពោះ​អ៊ុយ​ក្រែ​ន​រយៈពេល​ជិត ​៦​ខែ​បន្ទាប់ពី​សង្គ្រាម​បានចាប់ផ្តើម ហើយ​បាន​និយាយថា​ ការដាក់បញ្ចូល​ឧបទ្វីប​គ្រី​មៀ​នឹងមិន​ត្រូវបានគេទទួលស្គាល់​ឡើយ​។

ប្រធាន​គណៈកម្មការ​អឺរ៉ុបលោកស្រី Ursula von der Leyen បាន​និយាយ​តាមរយៈ​បណ្តាញ​វីដេអូពី​ទីក្រុង Brussels ថា យើង​នឹងមិន​ទទួលស្គាល់​ការដាក់បញ្ចូល​ឧបសម្ព័ន្ធ​ដោយ​ខុសច្បាប់​នៃ​តំបន់​គ្រី​មៀ និង​តំបន់ Sevastopol ដោយ​សហព័ន្ធរុស្ស៊ី​ឡើយ​។ លោកស្រី​បាន​និយាយថា សហភាព​អឺរ៉ុប​នឹងធ្វើ​ការ​ដោយ​មិន​នឿយហត់​ជាមួយ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន និង​ដៃគូ​របស់​យើង ដើម្បី​លាតត្រដាង​ការរំលោភបំពាន​ទាំងនេះ នឹង​ឲ្យ​អ្នក​ប្រព្រឹត្ត​ទទួលខុសត្រូវ ហើយ​គាំទ្រ​ជនរងគ្រោះ យើង​នៅ​ជាមួយ​អ្នក​។​ ​អគ្គលេខាធិការ​អង្គការ​ NATO លោក Jens Stoltenberg បាន​អះអាង​ម្តងទៀត​ពី​ការបន្ត​គាំទ្រ​របស់​សម្ព័ន្ធមិត្ត​យោធា​សហរដ្ឋអាមេរិក សម្រាប់​ប្រទេស​ដែល​ហែកហួរ​ដោយ​ជម្លោះ​មួយ​នេះ​។ លោក Stoltenberg និយាយ​ថា ​យើង​ឈរ​នៅ​ជាមួយ​អ៊ុយ​ក្រែ​ន​នា​ពេល​នេះ​។ យើង​នឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន​ដរាបណា​ប្រទេស​នេះ​នៅតែ​ត្រូវការ​។

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel បាន​ថ្កោល​ទោស​ការប្រើប្រាស់​តំបន់​គ្រី​មៀ​ដោយ​រុស្ស៊ី​ ក្នុង​សង្គ្រាម​ដែល​កំពុង​បន្ត និង​តួនាទី​របស់​ឧបទ្វីប​នេះ​ក្នុង​ការ​រារាំង​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​។ លោក Michel និយាយ​ថា រុស្ស៊ី​បាន​ប្រើប្រាស់​តំបន់​គ្រី​មៀ​ជា​ឈ្នាន់​នៃ​យុទ្ធសាស្ត្រ​ ដើម្បី​ឈ្លានពាន​គ្រប់​ផ្នែក​ទាំងអស់​នៅ​អ៊ុយ​ក្រែ​ន​ពី​ភាគខាងត្បូង និង​ដើម្បី​វាយលុក​មក​លើ​អ៊ុយ​ក្រែ​ន​ប្រើប្រាស់​មី​ស៊ី​ល​ដោយ​មិន​រើសអើង​។ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​អះអាង​ម្តង​ទៀត​នូវ​ការ​គាំទ្រ​របស់​ចក្រភព​អង់គ្លេស ​ចំពោះ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​អង្គារ​ក្នុងអំឡុងពេល​សុន្ទរកថា​តាម​បណ្តាញ​អ៊ីនធឺណិត​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​តំបន់​គ្រី​មៀ​។ ថ្លែង​នៅ​ថ្ងៃទី​ពីរ​នៃ​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​ទីក្រុង​គី​វ លោក Johnson បាន​និយាយ​ថា យើង​នឹង​មិន​ទទួលស្គាល់​ការ​បញ្ចូល​ឧប​សម្ព័ន្ធ​ឧបទ្វីប​គ្រី​មៀ​របស់​រុស្ស៊ី ឬ​នៅ​ទឹកដី​អ៊ុយ​ក្រែ​ន​ផ្សេង​ទៀត​ឡើយ​។ យើង​ត្រូវតែ​បន្ត​ផ្តល់​ឲ្យ​មិត្ត​អ៊ុយ​ក្រែ​ន​របស់​យើង​នូវ​ការ​គាំទ្រ​ផ្នែក​យោធា មនុស្សធម៌ សេដ្ឋកិច្ច និង​ផ្នែក​ការទូតដែល​ពួកគេ​ត្រូវការ រហូតដល់​រុស្ស៊ី​បញ្ចប់​សង្គ្រាម​ដ៏​ឃោរឃៅ​នេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am