មន្ត្រី​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​អំពាវនាវ​ដល់​ក្រុម​ព្រាន​ព្រៃត្រូវ​បញ្ឈប់​សកម្មភាព​បរ​បាញ់​សត្វ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខា​វ​ន្ត័​

2021/04/27 09:59:58 am        221

​ឧ​ត្ត​រ​មានជ័យ​៖ លោក ផួ​ង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​រួម​ទាំង​ព្រះសង្ឃដែល​គ្រប់​គ្រង់​នៅ​តំបន់​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខា​វ​ន្ត័ ​បាន​អំពាវនាវ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​ជា​ព្រាន​តែងតែ​លប​លួច​ចូលបរបាញ់ និង​ប្រ​ម៉ាញ់ ដាក់​អន្ទាក់​សត្វព្រៃ​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខា​វ​ន្ត័ ​ត្រូវតែ​បញ្ឈប់​រាល់​សកម្មភាព​ទាំង​អស់​នេះ​ជាបន្ទាន់ ​បើ​មិន​ដូច្នេះ​នោះ​ទេ​នឹង​ត្រូវ​ទទួលទោស​តាម​ផ្លូវ​ច្បាប់​។​

​លោក ផួ​ង លី​ណា បាន​បន្ត​ថា កន្លងមក​បើ​ទោះ​បីជា​មន្ត្រី​បរិស្ថាន រួម​ទាំង​ព្រះសង្ឃបាន​ធ្វើ​ការ​សហការ​គ្នា​ ក្នុង​ការ​ការពារ​ទប់ស្កាត់​រាល់​សកម្មភាព​បទល្មើស​នានា​ ក្នុង​តំបន់​សហគមន៍​ដែន​ជម្រក​សត្វ​ព្រៃ​សង្ឃ​រុក្ខា​វ​ន្ត័​នេះ​យ៉ាងណាក៏ដោយ​ក៏​ នៅ​តែ​មាន​បុគ្គល​ខិលខូច​មួយ​ចំនួន​តូច​នៅតែ​លប​លួច​បន្ត​ធ្វើ​សកម្មភាពបទល្មើស កាប់​ព្រៃឈើ ​និង​បរបាញ់ ​ដាក់​អន្ទាក់​សត្វគ្រប់​រូបភាព​។​ ​លោក​បាន​បញ្ជាក់​ថា កត្តា​ទាំងអស់​នេះ​ហើយ​ដែល​ជា​បញ្ហា​មួយ​ ប្រឈម​គួរ​ឲ្យ​មានការ​បារម្ភ​ខ្លាំង​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ និង​សត្វព្រៃ​ដែល​មាន​ផ្សេងៗ​ទៀត​ក្នុង​តំបន់​នេះ ​អាច​នឹង​មាន​ការ​បាត់​បង់​នូវ​ប្រភេទ​សត្វ​ដ៏​កម្រ​នៅ​ថ្ងៃ​ខាងមុខ​បន្ត​ទៀត​ ដោយសារតែ​ពួក​ព្រាន​តែងតែ​លប​លួច​ធ្វើ​សកម្មភាព​នោះ​។​ ​ហើយ​ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​៤​ នេះ​ដែរ​ក្រុម​ល្បាត​បាន​ចុះ​ល្បាត​ក្នុង​ព្រៃ​ ទើប​ប្រទះឃើញ​សត្វឈ្លូស​មួយ​ក្បាល​ដែល​កំពុង​ជាប់អន្ទាក់​នៅ​ក្នុង​ព្រៃ​ជ្រៅ ​បាន​ជួយសង្គ្រោះ​ទាន់​ពេល​ដើម្បី​ដោះ​​ចំណង​ឲ្យ​មាន​សេរីភាព​ក្នុង​ព្រៃ​វិញ​ផង​ដែរ​៕

អត្ថបទ៖ ឃិន​ សារិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm