សម្តេចក្រឡាហោម ស ខេង ប្រាប់តំណាងUNថា កម្ពុជា​អនុវត្ត​យ៉ាងខ្ជាប់ខ្ជួន​តាមអ្វីដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ

2022/08/25 05:40:40 pm        692

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រ​សួង​មហាផ្ទៃ​បាន​ប្រាប់​ដល់​លោក​សាស្ត្រាចារ្យ វិធិត ម៉ាន់តាផន អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ (UNHCR) ប្រចាំកម្ពុជាថា កម្ពុជាតែង​អនុវ​ត្ត​យ៉ាងខ្ជាប់ខ្ជួន​តាម​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញរបស់ខ្លួន ក្នុងនោះជាចំណុចសំខាន់ គឺការបោះឆ្នោតយ៉ាងទៀងទាត់ រួមមាន​ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ការបោះឆ្នោតជាតិ. ការបោះឆ្នោតជ្រើស​តាំង​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតព្រឹទ្ធសភាជាដើម។

 ការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង នេះគឺបានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ​ បន្ទាប់ពីអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ​សម្តេច ហើយបានសម្តែងនូវមន្ទិលសង្ស័យបញ្ហាមួយចំនួន ដូចជាបញ្ហាសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, បញ្ហាប្រព័ន្ធនៃការរៀបចំគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌ, ការ​ស្ដារ​នីតិសម្បទាអ្នកញៀនគ្រឿងញៀន, បញ្ហាការជួញដូរមនុស្ស ការជួញដូរពលកម្ម ដោយ​បង្ខំ និងការកេងប្រវ័ញ្ចលើពលកម្ម និងបញ្ហាកិច្ចសហប្រតិបត្តិការ និងជំនួយអាទិភាពផ្សេង២ របស់​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្ស ចំពោះវិស័យស្ថិតនៅក្រោមសមត្ថកិច្ច ក្រសួង​មហាផ្ទៃជាដើមនោះ។

 សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិប្រចាំនៅកម្ពុជារូបនេះថា កម្ពុជាពិតជាមានមោទនភាព ក្នុងនា​ម​ជា​ប្រទេស​មួយ​ដែល​ធ្លាប់ឆ្លងកាត់នូវសង្គ្រាមដ៏ជូរចត់ ហើយបានរក​ឃើញ​ផ្លូវ​មួយ​ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​ឱ្យទទួលបាននូវសុខសន្តិភាព និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ សម្តេចបញ្ជាក់ទៀតថា ជាការពិតនូវអ្វី​ដែល​កម្ពុ​ជា​ទទួល​បាន​មក​ដល់​បច្ចុប្បន្ន​នេះក្រៅ​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់កម្ពុជាផ្ទាល់ ក៏មានការចូលរួមចំណែក និងការជួយ​ជ្រោម​ជ្រែង​ពី​បណ្ដា​មិត្តភក្តិ​របស់​កម្ពុជា រួមទាំងពីរអង្គការសហប្រជាជាតិផងដែរ។

សម្ដេចក្រឡាហោម បានប្រាប់ដល់ លោកវិធិត ម៉ាន់តាផនបន្តថា ការបោះឆ្នោត​មួយ​ទៅ​ការ​បោះឆ្នោ​ត​មួយកម្ពុជា កត់សម្គាល់ឃើញនូវវឌ្ឍនភាពស្ដែងតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេស គឺការបោះឆ្នោតនាពេលកន្លងទៅថ្មីៗនេះ ក៏ទទួលបាននូវការពេញចិត្ត ដោយហេតុថា គណបក្សនយោបាយ និងប្រជាពលរដ្ឋបានចូលរួមដោយសេរី ហើយការបោះ​ឆ្នោត​ក៏​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មានអំពើហិង្សា ឬការបង្កឡើងនូវរបួសស្នាម ឬក៏ការធ្វើឃាត​នយោបាយ​ណាមួ​យ​នោះដែ​រ ។

ចំពោះសិទ្ធិនយោបាយ សម្ដេចក្រឡាហោមក៏បានជម្រាបជូនថា បច្ចុប្បន្ននេះ មាន​គណបក្ស​នយោបាយ​ចំនួន៤៥គណបក្សបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងក៏មានអង្គការ​មិនមែ​ន​រដ្ឋាភិបាល អង្គការ NGOs ជាច្រើនបាននឹងកំពុងអនុវត្តសកម្មភាពរបស់ខ្លួន ដែល​អង្គការ​ទាំង​នោះ មានទាំងអង្គការដែលមានជំហរគាំទ្រ និងមិន​គាំទ្រ​រាជរដ្ឋាភិបាល​ដែល​ពួក​គេបំ​ពេញ​ការងារ​ទៅ​តាម​មុខងាររបស់គេរៀងៗខ្លួន។

ចំពោះបញ្ហាប្រព័ន្ធគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌ សម្ដេចក្រឡាហោម បាន​ជម្រាប​ជូន​ថា ជាការពិតណាស់កិច្ចការងារនេះ គឺ នៅមាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ក្រសួង​កំពុង​តែ​ខិតខំ​ដោះ​ស្រាយ និងរៀបចំឲ្យបានល្អប្រសើរ និងថាបច្ចុប្បន្ន​ក្រសួង​មហាផ្ទៃ​កំពុង​យក​ចិត្ត​ទុក​ដាក់​កែ​លម្អ និងកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​នៃ​ភាព​ចង្អៀត​ណែនក្នុងពន្ធនាគារ។សម្ដេចបន្ថែមថា ទន្ទឹមនោះក្រសួងមហាផ្ទៃ ក៏កំពុង​សហការ​ជា​មួយ​នឹងក្រសួងយុត្តិធម៌ ដើម្បីអនុវត្តនូវវិធានការមួយចំនួនដូចជា ការដោះលែងក្រោមលក្ខខណ្ឌ និងការតាមដានរបស់តុលាការ និងមួយទៀត គឺការសិក្សា ទៅលើការ​អនុវ​ត្ត​នូវ​យន្ដការ​ទោស​សហគមន៍​ជំនួសឲ្យការឃុំឃាំង ដោយ កិច្ចការទាំងនេះ​ត្រូវ​តែ​អនុវត្ត​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បីធានាដល់ប្រសិទ្ធភាពយន្ដការ ក៏ដូចជារួមចំណែកកាត់បន្ថយនូវភាពមិនចង្អៀត ណែន​ក្នុង​ពន្ធនាគារផង។

ពាក់ព័ន្ធ​ទៅនឹងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សម្ដេចក្រឡាហោម បានជម្រាប​ជូន​លោក​សាស្ត្រា​ចារ្យថា ជាង ៥០ ភាគរយ នៃអ្នកជាប់ឃុំនៅក្នុងពន្ធនាគារ គឺជាអ្នកដែល​ពាក់​ព័ន្ធ​ទៅ​នឹង បទ ល្មើសគ្រឿងញៀន ដោយក្រសួងមហាផ្ទៃកំពុងតែយកចិត្តទុក ដាក់ ដើម្បី បន្តដោះ​ស្រាយ​បញ្ហា​នេះ តាមរយៈការខិតខំពង្រីកមជ្ឈមណ្ឌលស្ដារនីតិសម្បទាគ្រឿងញៀន និងការ​លើក​ទឹក​ចិត្ត​ដល់រាជធានី ខេត្ត ក្នុងការបន្ត គាំទ្រដល់​ការ​បង្កើត​ឲ្យ​មាន​មជ្ឈ​មណ្ឌល​ស្ដារ​នីតិ​សម្បទា​នៅ​​ក្នុងរាជធានី -ខេត្តនីមួយៗ និងបន្តកៀរគររកការចូលរួមពីវិស័យឯកជន ដើម្បី គាំទ្រ​ដល់​កិច្ច​ការ​នេះ​។ យ៉ាង​ណាក៏​ដោយ​សម្ដេ​ច​សូម​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​ភ្នាក់ងារ​ពាក់​ព័ន្ធ​នៅ​ក្រោម​ឆត្រ​របស់អង្គការសហប្រជាជាតិ ព្រមទាំងដៃគូនានា នៅក្នុងកិច្ចការ​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន ក៏ដូចជាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាផ្តល់នូវលទ្ធភាព ឲ្យកាន់តែច្រើនថែមទៀត ប្រកបដោយប្រសិទ្ធភាព​ក្នុង​ការ​ស្ដារ​នីតិ​សម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​នេះ​។

ដោយ​ឡែកបញ្ហាពាក់ព័ន្ធទៅនឹងការប្រឆាំងនឹងអំពើជួញដូរមនុស្ស ពលកម្មដោយបង្ខំ និង​ការ​កេង​ប្រវ័ញ្ច​លើពលកម្មនោះ សម្ដេចបាន ជម្រាបជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផនថា កម្ពុជា​ក៏​ជាប្រទេស ដែលរងគ្រោះដោយសារអំពើទាំងនេះ ដោយហេតុថា ពួក​ឧក្រិដ្ឋ​ជន​បាន​ឆ្លៀត​ការ​កេង​ចំណេញទៅលើចំណុចខ្សោយមួយចំនួន ហើយយកកម្ពុជា ជាកន្លែងដើម្បី​ធ្វើ​ការ​ឆបោក​ប្រព្រឹត្ត​អំពើ​ជួញដូររត់ពន្ធ មនុស្សនេះ។ ទោះជាយ៉ាងនេះក្តី សម្ដេចក្រឡាហោម ក៏បានជម្រាប​ជូន​លោក​សាស្ត្រាចារ្យអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួង​មហាផ្ទៃ​ក្នុង​ការ​ចាត់​វិធានការជាបន្តបន្ទាប់ ហើយ​បាន​ប​ង្ក្រាប​ក៏​ដូច​ជា​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​អស់​ជា​ច្រើន​នាក់​នៅ​ក្នុងរយៈពេលកន្លងមក និងក៏បានបន្តធ្វើកិច្ចការនេះជាប្រចាំផងដែរ។ សម្ដេចឱ្យដឹងថា នាពេលឆាប់ៗនេះ សម្ដេចនឹងបន្តដឹកនាំដើម្បីដាក់ចេញផែនការតស៊ូបង្ក្រាប និងប្រយុទ្ធ​ប្រឆាំង​បទ​ល្មើសនេះ ព្រមទាំងដើម្បី​កៀរគរ​ការ​ចូល​រួមចំ​ណែក​ផ្តល់​កិច្ច​សហការ​ពីបណ្ដាភាគី​ពាក់ព័ន្ធ​ឈាន​ទៅ​បង្ក្រាបមេខ្លោងប្រព្រឹត្តបទល្មើសនេះយកមកផ្ដន្ទាទោសតាមច្បាប់។

ពាក់ព័ន្ធនឹងបញ្ហាកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេសផ្សេងៗវិញ សម្ដេចក្រឡាហោម បានជម្រាបជូនលោកសាស្ត្រាចារ្យថា សម្ដេចផ្ទាល់សូមថ្លែងអំណរគុណចំពោះលោកសាស្ដ្រាចារ្យ ដែលបានលើកឡើងនូវបញ្ហាជាមួយគ្នា ហើយសម្ដេចក៏​បន្តគាំទ្រ​លើ​ក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​បន្ថែមទៀត ពីសំណាក់តំណាងរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាមួយមន្ត្រីពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យជាក់ស្តែងទៅលើអ្វីដែលជាតម្រូវការ និង​អាចឱ្យភាគី ទាំងពីរធ្វើការសហការ និងគាំទ្រគ្នាទៅវិញទៅមកផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm