រយៈពេល៥ឆ្នាំ ក្រសួងធនធានទឹក សង់ប្រព័ន្ធធារាសាស្ត្រជាង ២០០គម្រោង និង​ពង្រីក​ការ​ស្រោច​ស្រព​ជាង ១២ម៉ឺនហិកតា

2022/08/25 05:54:46 pm        576

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ក្នុងរយៈពេល៥ឆ្នាំ ២០១៨-២០២២២ បានធ្វើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ តូចធំនៅទូទាំងប្រទេស បានចំនួនជាង ២០០គម្រោង ដោយបានពង្រីកការដាំដុះដំណាំស្រូវប្រាំង វស្សា និងដំណាំរួមផ្សំផ្សេងៗ បាន​ជាង​ ១២​ម៉ឺនហិកតា និងជាប្រប្រយោជន៍ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួង មានប្រសាសន៍ថា ក្រៅពីថវិការបស់​រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនេះ ក៏មានប្រទេសដៃគូមួយចំនួន ចូលរួមផងដែរ ក្នុង​នោះមានប្រទេសចិន ចំនួន៣គម្រោង, កូរ៉េខាងត្បូងចំនួន ៣គម្រោង, ជប៉ុន ១គម្រោង, អូស្ត្រាលី ៥គម្រោង, ទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) ៣គម្រោង និង ADB ជាច្រើន​គម្រោង​ទៀត​។

ឯកឧត្តមបានបន្តថា ក្រសួងក៏បានធ្វើការជួសជុលកែលម្អនូវប្រព័ន្ធធារាសាស្ត្រ បានជា​ច្រើន​គម្រោង​ទៀត រួមទាំងការបង្កើតសហគមន៍កសិករប្រើប្រាស់ទឹក បានចំនួន៧៨សហគមន៍ ដើម្បី​ប្រើប្រាស់ទឹកឲ្យមានតម្លាភាព ។

ឯកឧត្តម ប៊ុន ហ៊ាន បានបន្ថែមថា ទន្ទឹមនេះ ក្រសួងធនធានទឹក បានសាង​សង់​នូវ​ទំនប់​ការពារ​ទឹក​ជំនន់មួយ១គម្រោង ការពារលំនៅដ្ឋានរបស់ប្រជាពល់រដ្ឋចំនួន១០០គ្រួសារ នៅស្រុកពញាឭ ខេត្តកណ្ដាល ហើយក៏បានជួសជុលថែទាំទំនប់ ចំនួន៥គម្រោង រក្សានិរន្តភាព​ការពារ​បាន​ផ្ទៃ​ដី​សរុប​ចំនួន ជិត៦ពាន់ហិកតា លំនៅដ្ឋានជាង ១ម៉ឺនគ្រួសារ នៅខេត្តកណ្ដាល និងរាជធានីភ្នំពេញ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm