ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់បក្សកុម្មុយនិស្តចិន​

2022/08/25 07:24:26 pm        574

ភ្នំពេញ៖ ព្រះអង្គ​ម្ចាស់ក្សត្រិយ៍​ នរោត្តម រតនាទេវី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជួបពិភាក្សា​ការងារជាមួយលោក លីវ ជានចាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយបរទេស​នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅព្រះដំណាក់ ផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ថ្លែងប្រាប់អ្នកព័ត៌មានក្រោយកិច្ចជំនួបនោះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជំនួបរវាងព្រះអង្គម្ចាស់​ក្សត្រិយ៍ ​នរោត្តម រតនាទេវី និងលោក លីវ ជានជាវ ​ដើម្បីផ្តោតទៅលើទំនាក់ទំនងរវាងគណបក្សទាំងពីរ​ និងអនុស្សាវរីយ៍ ដែលបាន​បន្សល់​ទុក​របស់សម្តេច ព្រះបាទ នរោត្តម សីហនុ ដែលភាគីទាំងពីបានសាងរួមគ្នា ជាពិសេស​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែលជា​កេរ្តិ៍ដំណែល​របស់សម្តេច ​ព្រះបាទ នរោត្តម សីហនុ។

អ្នកនាំពាក្យរូបនេះ ​បានបន្តថា ភាគីចិន ​នៅតែពង្រឹងចំណង​ទំនាក់ទំនង​រវាង​គណបក្សទាំងពីរ ជា​ពិសេស​ការផ្តោតយកចិត្តទុកដាក់ជួយបណ្តុះបណ្តាលយុវជនគណបក្សហ៊្វុនស៊ិនប៉ិច​ ឱ្យកាន់​តែមានសមត្ថភាពបន្ថែមទៀត។

ក្នុងនាមព្រះអង្គម្ចាស់ ​នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស, ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម រតនាទេវី ​ទ្រង់មានបន្ទូលថ្លែងអំណរគុណដល់គណបក្សកុម្មុយនិស្តចិន ដែលបានផ្តល់ជំនួយ​ជាច្រើន​ដល់ប្រទេសកម្ពុជា ​ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ​ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងស្ថានភាព​ពិភពលោក​កំពុងតែរងគ្រោះដោយសារជំងឺ​ដ៏កាច​សាហាវមួយនេះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm