បាល់ទាត់៖ ក្លិបបារាំង Olympique Marseille បាននាំយកខ្សែការពារកូឌីវ័រ Eric Bailly ពីក្លិបបិសាចក្រហម Manchester United ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ Marseille នឹងទទួលបន្ទុកលើថ្លៃពលកម្មទាំងស្រុងលើកីឡាករវ័យ ២៨ឆ្នាំរូបនេះ។

ក្នុងកិច្ចសន្យានោះដែរក៏បានចងក្រងពីលទ្ធភាពទិញផ្តាច់ផងដែរ ក្នុងករណីបង្ហាញខ្លួននៅក្របខណ្ឌបារាំង Ligue 1 បានច្រើន និងប្រសិនបើ Marseille មានកៅអី UEFA Champions League រដូវកាលក្រោយ។ រំលឹកថា Eric Bailly បានមកកាន់ Manchester United កាលពីឆ្នាំ២០១៦ ផ្ទេរពី Villarreal ក្នុងតម្លៃ ៣០លានផោនតែអាចរក្សាតំណែងជម្រើសដំបូងបាននៅ Old Trafford។ ជាមួយគ្នានោះដែរ Bailly ក៏មានរបួសរំខានអាជីពរបស់ខ្លួនដែរ ដែលធ្វើឱ្យគេបង្ហាញខ្លួនបានត្រឹម ៤៥លើកប៉ុណ្ណោះនៅ Premier League ក្នុងរយៈពេល ៥រដូវកាល។ ការមកដល់របស់ Raphael Varane រដូវកាលមុន និង Lisandro Martinez ពី Ajax ថ្មីៗនេះជាមូលហេតុដែល Eric Bailly ត្រូវរកទ្រនំថ្មីដើម្បីឱកាសលេងបាល់៕
អត្ថបទ៖នាង សុភាវុធ