បច្ចុប្បន្នប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា អាចផ្គត់ផ្គង់ទឹកលើវិស័យកសិម្មជាង៦០ភាគរយ

2022/08/25 09:49:41 pm        594

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម បានសាងសង់​នូវ​ប្រព័ន្ធ​ធានារាស្ត្រតូច មធ្យម និងធំជាច្រើនកន្លែង នៅទូទាំងប្រទេស ដោយប្រព័ន្ធ​ស្រោចស្រព​ទាំងអស់នោះ ​មានលទ្ធភាពក្នុងការផ្គត់ផ្គង់ទឹកលើវិស័យកសិកម្ម​ បានប្រមាណ ៦១ភាគរយ ។

ក្នុង​សន្និសីទ​សារព័ត៌មានស្តីពី ​សមិទ្ធផល​សម្រេចបានរយៈពេល ៥ឆ្នាំ ​នៃក្រសួងធនធានទឹក និង​ឧតុនិយម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួង មាន​ប្រសាសន៍ថា ​កម្ពុជាកំពុងបន្តជំរុញការអភិវឌ្ឍ ​និងការអនុវត្តន៍ផែនការគ្រប់គ្រង​ធនធានទឹកចម្រុះ ដើម្បី​ពង្រីកការផ្គត់ផ្គង់​ទឹកបានគ្រាប់គ្រាន់​ តាមតម្រូវការ ​កាត់បន្ថយជាអតិបរិមានូវហានិភ័យ បណ្ដាល​ពីគ្រោះទឹកជំនន់ ​និងគ្រោះរាំងស្ងួត ព្រមទាំងធានាសន្តិសុខទឹករយៈពេលវែង ក្រសួង​បានអនុវត្ត និងសម្រេចបាននុវសមិទ្ធផលសំខាន់ៗយ៉ាងច្រើន​គូជាទីមោទនៈភាព ។

ឯកឧត្តម បានបន្តថា ដោយរហូតមកដល់ពេលនេះ នៅកម្ពុជាមានប្រព័ន្ធធារាសាស្ត្រជាច្រើន សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម ​និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងនោះមាន​ទំនប់ទឹកធំៗ ក៏បានត្រូវ​សាងសង់​ឡើង​នៅតាមបណ្ដាខេត្តមួយចំនួន​ មាននៅខេត្តបាត់ដំបង ពោធិ៍សាត់ ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងនៅខេត្តកំពង់ស្ពឺជាដើម ដោយប្រភព​ទឹកកទាំង​អស់នោះ ​អាចស្រោចស្របដំណាំកសិកម្ម ​បានជាង ១លាន ៨សែនហិកតា ដែលស្មើនឹង ៦១ភាគរយ នៃផ្ទៃដីដាំដុះ ។

ឯកឧត្តម បានបន្ថែមថា ​សម្រាប់ការអភិវឌ្ឍនូវប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា គឺមានការប៉ះពាល់​តិចតួច​បំផុត ហើយរាជរដ្ឋាភិបាលក៏បានធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋដែលប៉ះពាល់ ខណៈប្រព័ន្ធស្រោចស្របទាំងអស់នោះ មានផលប្រយោជន៍ជួយលើកស្ទួយវិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា បានធំធេងណាស់ ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ជាគោលដៅបន្ត ក្រសួងគ្រប់គ្រងធនធានទឹក​ឲ្យបានល្អ​ប្រសើរ​ ទាំងនៅពេលមានទឹកជំនន់ ​និងពេល​ជួបគ្រោះរាំងស្ងួត, បន្តអភិវឌ្ឍទំនប់អាងស្ដុក​ទឹក​នៅ​តាមបណ្ដាស្ទឹងសំខាន់ ​ដែលមានសក្ដានុពល, បន្តពង្រឹងការគ្រប់គ្រងទឹក ការប្រើប្រាស់ និង​ការថែទាំសំណង់ការងារទឹក ប្រកបដោយប្រសិទ្ធផាពខ្ពស់​ និងមាននិរន្តភាព ៕

អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        16
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm