កីឡាករ​អេ​ស្ប៉ា​ញ Marc Soler ឈ្នះ​ដំណាក់កាល​ទី៥ ប្រណាំង​កង់ Vuelta a Espana តែ​អ្នក​នាំមុខ​រួម​ប្តូរ​មុខ​

2022/08/25 09:58:10 pm        61

​ប្រណាំង​កង់៖ ​កីឡាករ​​ម្ចាស់ផ្ទះ​អេ​ស្ប៉ា​ញ Marc Soler បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី​៥ ​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់ Grand Tour, Vuelta a Espana តែ​អ្នក​នាំមុខ​ក្នុង​តារាង​រួម​មិនមែន Primoz Roglic ទៀតឡើយ​។

​​ដំណាក់កាល​ទី៥ ថ្ងៃ​ពុធ​ម្សិលមិញ​ដែលមាន​ចំងាយ​ផ្លូវ ១៨៧គីឡូម៉ែត្រ​បញ្ចប់​នៅ​ទីក្រុង Bilbao កីឡាករ​របស់​ក្រុម UAE Team Emirate, Marc Soler បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ម៉ោង ១៥នាទី ២៣វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​អាហ្វ្រិក​ខាងត្បូង Daryl Impey យឺត​ជាង ៤វិនាទី និង​លេខ៣ កីឡាករ​អង់គ្លេស Fred Wright របស់​ក្រុម Bahrain Victorious​។​ ​​ជាមួយគ្នា​នោះដែរ អ្នក​នាំមុខគេ​មុន​ការប្រកួត​ដំណាក់កាល​ទី៥ នេះ Primoz Roglic បាន​ធ្លាក់​មកឈរ​លេខ៥ វិញ​នៅក្នុង​តារាង​រួម ខណៈ​អ្នក​នាំមុខ​រួម​គឺ​កីឡាករ​បារាំង Rudy Molard ដែល​បាន​លេខ៤ នៅ​ដំណាក់កាល​ទី៥ នេះ​។

​​កីឡាករ​របស់​ក្រុម Groupama-FDJ, Rudy Molard នាំមុខគេ​ក្នុង​តារាង​រួម​ដោយមាន​វេលា​ចំណេញ ២វិនាទី​ពីលើ​អ្នក​លេខ២ Fred Wright និង​លេខ៣ កីឡាករ​អាល្លឺម៉ង់ Nikias Arndt យឺត​ជាង ៩វិនាទី​។ ​​សំរាប់​ដំណាក់កាល​ទី៦ ថ្ងៃ​ព្រហស្បតិ៍​នេះ​ការប្រកួត​មាន​ចំងាយ​ផ្លូវ ១៨០គីឡូម៉ែត្រ​ប្រណាំង​ឆ្លងកាត់​ស្ថានភាព​ផ្លូវ​ឡើង និង​ចុះ​ភ្នំ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        265
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm