មនុស្ស​រាប់​ម៉ឺន​នាក់​ធ្វើបាតុកម្ម​នៅក្នុង​បណ្តា​ប្រទេស​នានា​ក្នុង​ខួប​លើក​ទី​៣១ ទិវា​ឯករាជ្យ​អ៊ុយ​ក្រែ​ន​

2022/08/25 10:24:13 pm        659

​​អ៊ីតាលី៖ នៅក្នុង​ប្រទេស​អ៊ីតាលី មនុស្ស​រាប់រយ​នាក់​រួមទាំង​ប្រជាជន​អ៊ុយ​ក្រែ​ន បានចេញ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​រ៉ូម​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី៣១ នៃ​ការប្រកាស​ឯករាជ្យ​រប​ស់​ប្រទេស​អ៊ុយ​ក្រែ​ន​ពី​សហភាពសូវៀត ខណៈ​កាលពី​ថ្ងៃ​ពុធ​បាន​កំណត់​រយៈពេល​ ៦​ខែ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

ក្នុងអំឡុង​ការហែក្បួនប្រជាជន​បាន​ច្រៀង​ចម្រៀង​ជាតិ​របស់​អ៊ុយ​ក្រែ​ន និង​បាន​ស្រែក​ពាក្យ​ថ្កោល​ទោស​ប្រធានាធិប​តី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។ មនុស្ស​ជាច្រើន​បាន​កាន់​ទង់ជាតិ​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ជាច្រើន​នាក់​បាន​ស្រក់​ទឹកភ្នែក​នៅ​ពេល​ច្រៀង​ចម្រៀង​។ ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​អ៊ីតាលីមកពី​ប្រទេស​អាល្លឺម៉ង់ ប៉ូឡូញ និង​អ៊ុយ​ក្រែ​ន​បាន​ចូលរួម​ក្នុង​ការ​ដើរ​ដង្ហែ​ក្បួន​ដោយមាន​កាន់​ទង់​ជាតិ​អ៊ុយ​ក្រែ​ន​ប្រវែង ៣០​ម៉ែត្រ​។​ ​នៅក្នុង​ប្រទេស​ក្រិ​ក មនុស្ស​រាប់រយ​នាក់ រួមទាំង​ប្រជាជន​អ៊ុយ​ក្រែ​ន​ដែល​រស់នៅ​ក្នុងប្រទេស​នេះ បានចេញ​ធ្វើបាតុកម្ម​នៅ​កណ្តាល​ទីក្រុង ​Athens​។ រយៈពេល ​៦​ខែ​បន្ទាប់ពី​រុស្ស៊ី​បាន​វាយលុក​ចូល​អ៊ុយ​ក្រែ​ន កងកម្លាំង​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជួបប្រទះ​ការ​ទប់ទល់​របស់​អ៊ុយ​ក្រែ​ន​យ៉ាង​ស្វិតស្វាញ​ ដោយ​មិន​នឹកស្មាន​ដល់​ក្នុងការ​វាយ​លុក​ចូល​របស់​ពួកគេ ហើយ​បាន​បោះបង់ចោល​ការខិតខំ​ដើម្បី​ដណ្តើមយក​រដ្ឋធានី​។

​នៅក្នុង​ប្រទេស​អ៊ីស្រាអែល ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់រយ​នាក់រួមជាមួយ​អ្នកគាំទ្រ ​ក៏បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Tel Aviv ។ ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​នៅ​ប្រទេស​អ៊ីស្រាអែលលោក Yevgen Korniychuck បាន​និយាយ​នៅក្នុងពេល​បាតុកម្ម​នេះ​ថា យើង​ប្រហែលជា​មិនអាច​សង្គ្រោះបាន​ ដោយ​គ្មាន​ជំនួយ​ពី​អន្តរជាតិ​ដ៏​ធំ​បែបនេះនោះទេ​។ លោក​បាន​បន្ត​បង្ហាញ​ក្តី​សង្ឃឹមថា ទិវា​ឯករាជ្យ​នៅពេល​ក្រោយ យើង​នឹង​ជួបជុំ​មិត្ត​ភ័ក្តិ​របស់​យើង​នៅ​អ៊ុយ​ក្រែ​ន​សេរី និង​ឯករាជ្យជា​កន្លែង​មាន​សន្តិភាព​។ ​នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ក្នុង​ទីក្រុង Lisbon សហគមន៍​អ៊ុយ​ក្រែ​នបាន​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់​ប្រទេស ស្របពេល​ជាមួយ​រយៈពេល​ ៦​ខែ​នៅក្នុង​សង្គ្រាម​។ នៅ​ជិត​រូបសំណាក​របស់​កវី​អ៊ុយ​ក្រែ​ន Taras Shevchenko សុន្ទរកថា​របស់​មេដឹកនាំ​សហគមន៍ ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន និង​ក្រុម​ផ្សេងទៀត​បាន​ផ្ញើ​សារ​គាំទ្រ​ដល់​ក្រុម​ជួរមុខ និង​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​។​

​នៅ​ប្រទេស​ប៉ូឡូញ​ឯណោះ​វិញ ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់ពាន់នាក់​បាន​ចូលរួម​ការប្រមូល​ផ្តុំគ្នា ក្នុង​ទិវា​ឯករាជ្យ​នៅ​ទីក្រុង​ Warsaw និង​ទីក្រុង​ផ្សេងទៀត​ដោយ​ទាមទារ​ថា ​រុស្ស៊ី​ត្រូវតែ​បានដាក់​ឈ្មោះ​ជា​អន្តរជាតិ​ថា ​ជា​រដ្ឋ​ភេរវកម្ម​។ អ្នក​ដែល​បានមក​ប្រមូល​ផ្ដុំគ្នា​ក្នុង​ក្រុង Old Town នៃ​ទីក្រុង​ Warsaw បាន​ច្រៀង​ចម្រៀង​ជាតិ​របស់​អ៊ុយ​ក្រែ​ន ​និងប៉ូឡូញ ហើយ​បាន​ស្តាប់​សារ​តាម​វីដេអូ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy និង​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda។​​ ជាមួយគ្នានេះ​នៅ​ប្រទេស​អាល្លឺម៉ង់ មនុស្ស​រាប់ពាន់នាក់​បាន​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ ដើម្បី​រំលឹក​ដល់​ការប្រកាស​ឯករាជ្យ​ឆ្នាំ១៩៩១ របស់​អ៊ុយ​ក្រែ​ន​ពី​សហភាពសូវៀត​។ Tetiana Mazurova ជនភៀសខ្លួន​វ័យក្មេង​មកពី​អ៊ុយ​ក្រែ​ន​បាន​និយាយថា វា​មាន​សារៈសំខាន់​ខ្លាំង​ក្នុងការ​ឈរ​នៅទីនេះ​នៅថ្ងៃនេះ ព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ​ឯករាជ្យ​របស់​អ៊ុយ​ក្រែ​ន​។ វា​មាន​សារៈសំខាន់​ខ្លាំងសម្រាប់​យើង​ម្នាក់ៗ​ក្នុងការ​បង្ហាញ​ពិភព​លោក​ពី​សង្គ្រាម​នៅពេលនេះ​។​

​ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់រយ​នាក់ និង​អ្នកគាំទ្រ​របស់​ពួកគេ​បាន​ដណ្តប់​ទង់ជាតិ និង​កាន់​ស្លាក​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​ ក្នុង​ទីក្រុង​ហ្សឺ​ណែវដើម្បី​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់​អ៊ុយ​ក្រែ​ន​។ ក្រុមអ្នកតវ៉ា​បាន​ស្រែក​ពាក្យ​ដូចជា "​រុស្ស៊ី​ជា​រដ្ឋ​ភេរវកម្ម​" និង "​សង្គ្រោះ​អង្គភាព Azov"​។ ការប្រមូលផ្តុំ​គ្នា​នេះ​បានធ្វើ​ឡើង​នៅ​ខាងក្រៅ​អគារ​ ដែលជា​ទីស្នាក់ការ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm