ទេសរដ្ឋមន្រ្តី លី ធុជ ៖ ខេត្តស្វាយរៀង នឹងត្រូវប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

2022/08/25 10:39:51 pm        48

ស្វាយរៀង ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលបានដាក់ពង្រាយកម្លាំងបោសសម្អាតមីននៅខេត្តស្វាយរៀង ក្រោមការគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ ពិធីសំណេះសំណាលនេះ មានការចូលរួមពី លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ថ្នាក់ដឹកនាំអាជ្ញាធរមីន មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង/ស្រុកទាំង៨ដែលមានផលប៉ះពាល់ដោយសារមីន និងជនរងគ្រោះដោយសារមីន។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានលើកឡើងថា បន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានពង្រាយកងកម្លាំងបោសសម្អាតមីនរបស់ស៊ីម៉ាក់ក្នុងខេត្តចំនួន ៥ ដើម្បីប្រកាសជាខេត្តអស់មីន រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និងខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីមានមីនប្រមាណ ៣១គីឡូម៉ែត្រក្រឡា។

ឯកឧត្ដមបន្តទៀតថា ការងារបោសសម្អាតមីននៅខេត្តស្វាយរៀង នឹងត្រូវបញ្ចប់ក្នុងរយៈពេល ១១ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ដើម្បីប្រកាសខេត្តស្វាយរៀង ជាខេត្តអស់មីន ដែលត្រូវបោសសម្អាតក្នុងទំហំផ្ទៃដីមានមីន ១២,៣៨ គីឡូម៉ែត្រក្រឡា ។ 

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យកងកម្លាំងបោសសម្អាតមីនស៊ីម៉ាក់ ត្រូវធ្វើការបោសសម្អាត និងកំទេចគ្រាប់មីនឲ្យអស់ពីទឹកដីខេត្តស្វាយរៀង ដើម្បីផ្តល់ដីសុវត្ថិភាព និងបង្កើតស្នាមញញឹមជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានរបស់អង្គភាពស៊ីម៉ាក់ ដែលជាប្រតិបត្តិករដោះមីនជាតិដ៏ឆ្នើម ចូលរួមផ្តល់សុខសុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការងារបោសម្អាតមីន។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មន្រ្តីរាជការ អ្នកដោះមីន និងបងប្អូនមានពិការភាពទាំងអស់ ដែលបានចូលរួមក្នុងពិធីនេះផងដែរ។

ជាមួយគ្នានេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណះងាយស្រួល និងផ្តល់កិច្ចសហការឲ្យបានពេញលេញ ដល់កម្លាំងបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ ដែលកំពុងអនុវត្តន៍គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន នៅទឹកដីខេត្តស្វាយរៀង ឲ្យបំពេញការងារប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យតាមផែនការ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm