ប្រព័ន្ធធារាសាស្ត្របែបទំនើបកម្មនៅទំនប់ដូនទ្រី ក្នុងខេត្តបាត់ដំបង សម្រេចការសាងសង់ ប្រមាណ៦០ភាគរយ

2022/08/25 10:48:00 pm        198

ភ្នំពេញ៖ ប្រព័ន្ធធារាស្ត្របែបទំនើបកម្មនៅទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខាគិរី ខេត្តបាត់ដំបង ដែលមានព្រំប្រទល់នឹងខេត្តពោធិ៍សាត់ ដោយកសាងឡើងមានការទម្លុះភ្នំ បង្ហូរទឹកទៅដល់ពលរដ្ឋ បែកខាងក្រោម សម្រាប់ស្រោចស្រពដំណាំកសិកម្ម និងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ សម្រេចបានការសាងសង់ប្រមាណ ៦០ភាគរយ និងគ្រោងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៤ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង លើកឡើងថា នៅខេត្តបាត់ដំបង មានប្រព័ន្ធអាងទឹកធំចំនួន៤ គឺទី១. ប្រព័ន្ធធារាសាស្ត្រស្ទឹងមោងឫស្សី, ទី២. ប្រព័ន្ធស្ទឹងសង្កែ, ទី៣. ប្រព័ន្ធស្ទឹងបវេល និងទី៤. អាងកំពីងពួយ ។

លោកបានបន្តថា សម្រាប់ប្រព័ន្ធធារាសាស្ត្រស្ទឹងមោងនេះ គឺមានសាងសង់នូវទំនប់ស្ដុកទឹកដ៏ធំមួយ គឺទំនប់ដូនទ្រី ដែលសាងសង់ដោយកូរ៉េ អាងនេះមានសក្ដានុពលខ្លាំង មានលក្ខណៈស្វ័យប្រវត្តបែបទំនើបជាងគេនៅកម្ពុជា ហើយលទ្ធភាពរបស់វានឹងជួយស្រោចស្របដំណាំស្រូវវស្សាជាង ៤ម៉ឺនហិកតា និងស្រូវប្រាំងជាង ២ម៉ឺនហិកតា រួមទាំងដំណាំផ្សេងៗទៀត ដោយអាចស្ដុកទឹកបានជាង ១៦០លានម៉ែត្រគីប ។

លោក ឡុង ផល្គុន បានបន្ថែមថា ក្នុងប្រព័ន្ធធារាសាស្ត្រស្ទឹងមោងនេះ ក៏មានអាង និងទំនប់មួយចំនួនទៀត សម្រាប់ធ្វើការបែងចែកទឹក ក្នុងនោះមានអាងទំនប់បាសាក ទំនប់ព្រែកជីក ស្ថិតក្នុងស្រុករុក្ខគិរីដូចគ្នា និងទំនប់រាគន់ ក្នុងស្រុកមោងឫស្សី ដែលគាំទ្រអភិវឌ្ឍដោយជប៉ុន ហើយនៅពេលអាងស្តុកទំនប់ដូនទ្រីកសាងរួចរាល់ នឹងអាចនាំទឹកទៅផ្គត់ផ្គង់ នៅស្រុករុក្ខគិរី ស្រុកមោងឫស្សី និងមួយផ្នែកនៅស្រុកគាស់ក្រឡ ។

លោកប្រធានមន្ទីរបានបន្តទៀតថា នៅខេត្តបាត់ដំបងនេះ ក្រសួងធនធានទឹកក៏គ្រោងនឹងសាងសង់នូវប្រព័ន្ធធារាសាស្ត្រធំៗចំនួន២ទៀត មួយនៅស្ទឹងគ្រញូង ស្ថិតក្នុងស្រុកសំឡូត ជាប់ព្រំដែនដី សម្រាប់បង្ហៀរទៅទំនប់ពហុបំណងសេកសក់ និងមួយទៀត នៅស្ទឹងថ្វាក ស្ថិតក្នុងស្រុករតនមណ្ឌល ។

គួរបញ្ជាក់ថា នៅខេត្តបាត់ដំបង មានប្រព័ន្ធធារាសាស្ត្រសរុបជាង១០០ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន៦ (អាងកំពីងពួយ ទំនប់សេកសក់ និងកង្ហត់ជាដើម), ខ្នាតមធ្យមចំនួន៣៦ និងខ្នាតតូចចំនួន៦៥ ដោយឆ្នាំនេះបាត់ដំបង មានផែនការផ្ទៃដីដាំដុះដំណាំស្រូវជាង ៣៣ម៉ឺនហិកតា រួមនឹងដំណាំកសិកម្មជាច្រើនហិកតាទៀត ឆ្នាំនេះអនុវត្តការដាំដុះបានជាង ៦៧ភាគរយហើយ ៕. អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm