ការបោះផ្សាយ និងជួញដូរមូលបត្ររបស់រដ្ឋ នឹងចាប់ផ្តើមក្នុងខែកញ្ញាខាងមុខនេះ

2022/08/26 12:59:01 am        956

ភ្នំពេញ៖ ការបោះផ្សាយមូលបត្ររបស់រដ្ឋ នឹងចាប់ពីខែ​កញ្ញា ឆ្នាំ២០២២​ខាងមុខនេះ ជា​ការបោះផ្សាយ​លក់​មូល​បត្រ​រដ្ឋ​ជា​លើកដំបូង​ក្នុងទំហំទឹកប្រាក់ជាង ១,២​ទ្រីលានរៀល សមមូលនឹងប្រមាណ ៣០០លានដុល្លារអាមេរិក។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, បេឡាជាតិរបបសន្តិសុខ​សង្គម និងក្រុមហ៊ុនធានារ៉ាប់រង ឲ្យបានជ្រាបថា ការអនុលោមតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និង​ក្របខណ្ឌគោលនយោបាយបឋម ស្តីពីការភិវឌ្ឍមូលបត្ររដ្ឋរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាម​រយៈធនាគារជាតិនៃកម្ពុជា ជាអាណត្តិគាហក (ការទទួលសិទ្ធិអំណាចពីភាគីម្ខាងទៀត) នឹងធ្វើការបោះ​ផ្សាយលក់​មូល​បត្រ​រដ្ឋជាលើកដំបូង ក្នុងទំហំទឹកប្រាក់ជាង ១,២ទ្រីលានរៀល សមមូលនឹងប្រមាណ ៣០០លានដុល្លារអាមេរិក ដោយនឹងចាប់ពីខែ កញ្ញា ឆ្នាំ២០២២ តទៅ។

តម្លៃចារឹកក្នុងមួយប័ណ្ណ ១ លានរៀល ដែលមានប្រភេទទួលបត្រ៖ ឥណប្រតិទាន (ការទូទាត់ឬកាលកំណត់) ១ឆ្នាំ, ៣ឆ្នាំ, និង៥ឆ្នាំ, និងការទូទាត់គូប៉ុង រៀងរាល់ ៦ ខែម្តង ដោយគិតចាប់ពីថ្ងៃបោះផ្សាយ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា វិនិយោគិនមូលបត្ររដ្ឋ នឹងទទួលបានការលើកទឹកចិត្តរួមមាន ការ​លើក​ទឹក​ចិត្ត​ពន្ធដារ កាត់បន្ថយពន្ធកាត់ទុក ៥០ភាគរយ លើការប្រាក់ បានពីការកាន់កាប់ទិញ-លក់មូលបត្ររដ្ឋ និង​លើកលែង​ពន្ធលើ​ចំណេញ​មូលធន ចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋ សម្រាប់រយៈពេល ៣ឆ្នាំ។

វិនិយោគិន ក៏នឹងត្រូវ ទទួលស្គាល់ការថ្លឹងហានិភ័យ ០ (សូន្យ) ភាគរយ ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតសោធនភាព និងទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់ ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតក្របខ័ណ្ឌសន្ទនីយភាព៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm