
អន្ដរជាតិ៖ ប្រេសិតពិសេសសហរដ្ឋអាមេរិក លោកRichard Dukបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក ស្ថិតនៅលើផ្លូវឆ្ពោះទៅការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន ៥០ភាគរយ ឬច្រើនជាងនេះ នៅឆ្នាំ ២០៣០ខាងមុខនេះ ហើយនិងឆ្ពោះទៅរកការបំភាយឧស្ម័នផ្ទះកញ្ចក់កម្រិតសូន្យនៅឆ្នាំ ២០៥០។
លោកRichardបានអះអាងបែបនេះ ពេលដែលលោកថ្លែងសុន្ទរកថានៅក្នុងវេទិការស្តីពីវិធានការបរិយាកាសនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលធ្វើឡើងនៅសាកលវិទ្យាជាតិអូស្រ្តាលី ស្ថិតក្នុងទីក្រុងកាន់បេរ៉ា៕