ប្រទេសថៃបានធ្លាក់ចូលក្នុងដំណាក់កាល នៃភាពមិនច្បាស់លាស់ខាងនយោបាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ដោយនាយករដ្ឋមន្ត្រីរបស់ខ្លួនត្រូវបានផ្អាកតំណែង ហើយឧបនាយករដ្ឋមន្ត្រី របស់លោកឡើងកាន់អំណាចជំនួសលោកវិញ តាមសេចក្ដីសម្រេចពីតុលាការកំពូល ទៅលើបញ្ហាថា តើនាយករដ្ឋមន្ត្រីរូបនេះ បានឈានដល់ការកំណត់អាណត្តិតាមរដ្ឋធម្មនុញ្ញរបស់លោកឬ អត់?
លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានឡើងកាន់អំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ ហើយនឹងត្រូវផុតអាណត្តិរយៈពេល៨ឆ្នាំ នៅដើមសប្ដាហ៍នេះ ប្រសិនបើគិតតាំងពីពេលដែលលោកបានដណ្ដើមក្ដោបក្ដាប់អំណាច។
កាលពីថ្ងៃពុធ ទី២៤ សីហា តុលាការធម្មនុញ្ញបានផ្អាកតំណែងលោក Prayut ដែលជាមេបញ្ជាការកងទ័ពនៅពេលលោកធ្វើរដ្ឋប្រហារ ខណៈ តុលាការនេះ ពិចារណាទោសកំហុសក្នុងរឿងក្ដីរបស់លោក។
ក្រុមអ្នគាំទ្ររបស់លោកបានជំទាស់ដោយលើកឡើងថា អាណត្តិរបស់លោកជានាយករដ្ឋមន្ត្រីគួរតែ ត្រូវបានរាប់ចាប់ពីពេលលោកត្រូវបានប្រគល់ជូនការងារស្របស្បាប់ ក្រោយការបោះឆ្នោតសកលឆ្នាំ២០១៩ បើមិនដូច្នេះ ត្រូវគិតពីនៅពេលផ្ដល់ការកំណត់អាណត្តិដែលបានក្លាយជាផ្នែកមួយ នៃរដ្ឋធម្មនុញ្ញបច្ចុប្បន្នកាលពីឆ្នាំ ២០១៧ ។
លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បានបន្តតួនាទីជានាយករដ្ឋមន្ត្រីស្ដីទី ដែលបានកាន់តួនាទីជំនួសលោក Prayut។
លោក Prawit វ័យ៧៧ឆ្នាំ មានទំនាក់ទំនងយ៉ាងជិតស្នីទទៅនឹងក្រុមយោធា នៅពីក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ហើយគេសង្ឃឹមថា នឹងមើលឃើញការដឹកនាំតាមគន្លងដូចគ្នានឹងលោក Prayutដែរ៕

