កោះតៃវ៉ាន់៖ តំណាងរាស្ត្រសហរដ្ឋអាមេរិកមួយរូបទទួលបន្ទុកគណៈកម្មការផ្ដល់យោទ្ធសេវា និងពាណិជ្ជកម្មព្រឹទ្ធសភាបានដល់ទៅដល់កោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ជាដំណើរទស្សនកិច្ចលើកទី៣ ពីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនៅខែនេះ ជាការផ្គើននឹងសម្ពាធពីទីក្រុងប៉េកាំងឲ្យបញ្ឈប់ដំណើរទាំងនោះ។

ការិយាល័យលោកស្រី Blackburn បាននិយាយថា សមាជិកព្រឹទ្ធសភាលោកស្រី Marsha Blackburn បានទៅដល់ទីក្រុង Taipei របស់កោះតៃវ៉ាន់តាមយន្តហោះយោធាអាមេរិក ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ចេញពីអាកាសយានដ្ឋាន Songshan របស់កោះនេះ។ លោកស្រីត្រូវបានស្វាគមន៍នៅអាកាសយានដ្ឋាននេះដោយលោក Douglas Hsu អគ្គនាយកអាជ្ញាធរកិច្ចការបរទេសតៃវ៉ាន់។ លោកស្រី Blackburn បាននិយាយថា កោះតៃវ៉ាន់គឺជាដៃគូដ៏រឹងមាំរបស់យើងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ទៅកាន់កោះតៃវ៉ាន់ គឺជាការបញ្ជាក់ពីជំហរគោលនយោបាយយូរអង្វែងរបស់សហរដ្ឋអាមេរិក។ ខ្ញុំនឹងមិនត្រូវបានសម្លុតពីសំណាក់ប្រទេសចិន ឲ្យបែរខ្នងដាក់កោះនេះនោះទេ។ ប្រទេសចិនដែលអះអាងថា កោះតៃវ៉ាន់គឺជាដែនដីរបស់ខ្លួន ប្រឆាំងដាច់ខាតចំពោះរដ្ឋាភិបាលដឹកនាំបែបលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុង Taipei ដោយបានធ្វើសមយុទ្ធយោធាជិតកោះនេះ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi កាលពីថ្ងៃទី២ ខែសីហាកន្លងទៅ៕
អត្ថបទ៖ សុខមាន